អូបាម៉ារិះគន់ត្រាំរឿងបំបាក់ទឹកចិត្តអ្នកបោះឆ្នោតមិនឱ្យបោះតាមប្រៃសណីយ៍

លោកបារ៉ាក់ អូបាម៉ាបានរិះគន់ធ្ងន់ៗទៅលើលោកប្រធានាធិបតី ដូណាល់ ត្រាំ ថាកំពុងព្យាយាម "រារាំងយ៉ាងសកម្ម" ទៅលើសេវាប្រៃសណីយ៍ដើម្បីបំបាក់ទឹកចិត្តមនុស្សកុំឱ្យចេញទៅបោះឆ្នោត។

លោក​អូបាម៉ាមិនបាននិយាយពីឈ្មោះរបស់លោកត្រាំនោះទេ ប៉ុន្តែមានន័យសំដៅចំៗទៅលើ "ប្រធានធិបតី" រូបនេះ នៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយនឹងលោក David Plouffe ដែលជាអតីតអ្នកគ្រប់គ្រងយុទ្ធនាការរបស់គាត់ នៅក្នុងវាយប្រហារដោយសម្តីដ៏ធ្ងន់ធ្ងរបំផុតមួយចំនួនរបស់គាត់ ដែលរិះគន់ផ្ទាល់ទៅលើលោកត្រាំមកទល់បច្ចុប្បន្ននេះ។

លោកអូបាម៉ាបាននិយាយថា "អ្វីដែលយើងបានឃើញតាមរបៀបមួយដែលប្លែកពីប្រវត្តិសាស្ត្រនយោបាយសម័យទំនើប គឺប្រធានាធិបតីមួយរូបដែលបង្ហាញគោលបំណងយ៉ាងច្បាស់ក្នុងការព្យាយាមបំបាក់ទឹកចិត្តប្រជាជនមិនឱ្យបោះឆ្នោត។ អ្វីដែលយើងមិនបានឃើញពីមុនគឺប្រធានាធិបតីមួយរូបនិយាយថា ខ្ញុំនឹងព្យាយាមរារាំងសេវា​ប្រៃសណីយ៍យ៉ាងសកម្មដើម្បីបំបាក់ទឹកចិត្តមនុស្សកុំឱ្យបោះឆ្នោត ហើយខ្ញុំច្បាស់លាស់ណាស់អំពីហេតុផលដែលខ្ញុំកំពុងធ្វើវា"។ លោកបានបន្ថែមថា "នោះជារឿងមិនធ្លាប់បានឮពីមុនទេ"។

ការរិះគន់របស់លោកអូបាម៉ាកើតឡើងនៅពេលដែលសេវាប្រៃសណីយ៍សហរដ្ឋអាមេរិកកំពុងឈានចូលដំណាក់កាលវិបត្តិមួយ ស្ថិតក្រោមការវាយប្រហារពីប្រធានាធិបតីត្រាំ ដែលនិយាយចាក់រុកថា សន្លឹកឆ្នោតផ្ញើតាមអ៊ីមែលបណ្តាលឱ្យមានការលួចបន្លំការបោះឆ្នោត ហើយបានហៅការិយាល័យប្រៃសណីយ៍ថា មិនអាចដោះស្រាយសន្លឹកឆ្នោតរាប់លាន ដែលរំពឹងឆ្លងកាត់សេវាកម្មមួយនេះបានទេ សម្រាប់ការប្រកួតប្រជែងតំណែងប្រធានាធិបតីខែវិច្ឆិកា៕

 

adverise with khmeread