adverise with khmeread Cf2231c3 4ddc 4726 bf1c 513bfe5c35bb

ស្ត្រី​ម្នាក់​ត្រូវបាន​ពួកចោរ​មួយក្រុម​ស្ទាក់​ប្លន់​យក​ម៉ូតូ​

    សៀមរាប ​៖ មាន​ករណី​ស្ទាក់​ប្លន់​យក​ម៉ូតូ និង​សម្ភារៈ នៅ​ចំណុច​ទ្វារ​ទឹក ធារាសាស្ត្រ ស្ទឹង​ស្រែង ខាងលិច​ផ្លូវជាតិ​លេខ​៦៨ ខាងជើង​ភូមិ ស្ថិតក្នុង​ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​នៅវេលា​ម៉ោង ៨:១០​នាទី​យប់ ថ្ងៃទី​១​មេសា​ឆ្នាំ​២០១៦​។​

    មន្ត្រីប៉ូលិស​ស្រុក​ស្រីស្នំ បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ ជ័យ ច័​ន្ធ​ឌី ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រុំ​ខាងជើង ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ។​

    តាម​ការរៀបរាប់ របស់​ជនរងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​យើង​ដឹងថា ដំបូង​គាត់​បាន​ជិះ​ម៉ូតូឌុប​កូន​ដើរលេង លុះដល់​ចំណុចកើតហេតុ​ខាងលើ មាន​ជនសង្ស័យ​ចំនួន​០៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​០១​គ្រឿង ស្ទាក់​វ៉ៃ​គាត់​ឲ្យ​រងរបួស និង​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។​

     មន្ត្រីប៉ូលិស​បន្តថា ជនរងគ្រោះ​បាន​បាត់បង់​ម៉ូតូ​ចំនួន ០១​គ្រឿង ម៉ាក ឌ្រី​ម ពណ៌​ខ្មៅ ផលិត​នៅ​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ សៀមរាប 1R-8955  ប្រាក់​ខ្មែរ​ចំនួន​៦៧​ម៉ឺន​រៀល និង​មាស​៣​ជីក​ន្លះ​។​

      បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ប៉ូ​លកស​កំពុងធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជនសង្ស័យ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់