adverise with khmeread 38c84034 5834 40a0 b0b6 133820010469

បុរស​ម្នាក់​ខ្ចី​ម៉ូតូ​គេ ស៊ីដាច់​មិនបាន​ប៉ុន្មាន​ខែ​ផង​ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ​

     សៀមរាប ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន ពីបទ​រំលោភសេចក្តីទុកចិត្ត​ខ្ចី​ម៉ូតូ​ហើយ​ស៊ីដាច់​កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​និង​២៨​នាទី​យប់​នៅ​ភូមិ​សណ្ដាន់ ឃុំ​ទឹក​វិល ស្រុក​ពួក ខេត្តសៀមរាប។​

      លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ឈ្មោះ ជុំ វន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដែលជា​ជនរងគ្រោះ រស់នៅ​ភូមិ​ព្រះអង្គ​ទ្រង់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប បានដាក់​ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ពួក ប្តឹង​ឈ្មោះ លាវ ហាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនរងគ្រោះ​ដែល​បាន​ខ្ចី​ម៉ូតូ​របស់គាត់​។​

      បន្ទាប់មក​លោក​អធិការ​បាន​ចាត់​កម្លាំង​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​សង្ស័យ ជាក់ស្តែង​នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ២១​និង​២៨​នាទី​យប់ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹក​វិល បានធ្វើ​ការសហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ពួក​ធ្វើការ​ឃាត់ខ្លួន​បាន​នៅក្នុង​ភូមិ​សណ្ដាន់ ឃុំ​ទឹក​វិល ស្រុក​ពួក ខេត្តសៀមរាប ដែល​ជនសង្ស័យ​បំរុង​យកទៅលក់​នៅ​ទីនោះ​។​

      បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​ប៉ូ​លកស​ស្រុក​ពួក កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់