ភ្នំពេញ ៖ ជនសង្ស័យប្រុសម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទត្រូវបានប៉ូលិសខណ្ឌចំការមនឃាត់ខ្លួន នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១១និង១០យប់កើតឡើងត្រង់ចំណុចមុខផ្ទះលេខ៧២៧ ផ្លូវ ព្រះមុនីវង្ស ភូមិ៩ ក្រុម១៦ សង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ គង់ រដ្ឋា ភេទ ប្រុស អាយុ19ឆ្នាំ ខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧ មករា។
ចំណែកជនសង្ស័យឃាត់ខ្លួនមានឈ្មោះ សេង ផល្លា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនគ្រឿងសង្ហារឹម ស្នាក់នៅផ្ទះគ្មានលេខផ្លូវ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
វត្ថុតាងដកហូត ៖ ទូរស័ព្ទ០១ គ្រឿង ម៉ាក សាំងសុង ( របស់ជនរងគ្រោះ ប្រគល់អោយ ម្ចាស់វិញ ) ,ម៉ូតូ ០១ គ្រឿង ម៉ាក VaVe ពណ៌ ខ្មៅពាក់ស្លាកលេខ 1CA-2014 ភ្នំពេញ ( របស់ជនសង្ស័យ ) ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅខណ្ឌដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
