adverise with khmeread 1caaf4b7 ab3e 4dc3 bc92 398546ae0cbd

កាមរី​បា​ឡែ​ន​បើក​បុក​ម៉ូតូ​៣​គ្រៀង​របួស​២​នាក់​

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​កាមរី​បា​ឡែ​ន​បុក​ប៉ះ​ជាមួយ​ម៉ូតូ​៣​គ្រឿង​នៅ​ផ្លូវ​ឆ្នេរ​ឯករាជ្យ​(​ឆ្នេរ​៧​ជាន់​)​ក្នុង​សង្កាត់​លេខ​៣​ក្រុង​ព្រះសីហនុ វេលា​ម៉ោង​ជិត​៤​កន្លះ​ល្ងាច​ថ្ងៃ​២​មេសា​ឆ្នាំ​២០១៦ រួចហើយ​រថយន្ត​ជ្រុល​ឡើងទៅ​ប៉ះ​និង​អាគារ​សំណង់​អាគារ​ក្បែរផ្លូវ​។​

    ក្នុង​ហេតុការណ៍​នេះ​មាន​មនុស្ស​២​នាក់​ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ​ក្នុងនោះ​បុរស​ម្នាក់​បាក់ដៃ​បាក់ជើង​និង​ស្ត្រី​ម្នាក់​សន្លប់​បាត់ស្មារតី ។ ចំណែក​ជនបរទេស​ម្នាក់​ទៀត​ជា​ភាគី​ខាង​ម៉ូតូ​ដែរនោះ មិនមាន​រងរបួស​ធ្ងន់​ធ្ង​រ​ដូច​បុរស ស្ត្រី​ទាំង​២​នាក់​នោះទេ​។​

    ភ្លាមៗ​នោះ​សមត​កិច្ច​បាន​ចុះទៅ​ជួយ​ធ្វើ​អន្តរាគមន៍ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់