Stripper

ផ្គាប់ចិត្ត​កូន​ដល់​ម្លឹ​ង​! ជួល​ស្រី​រាំ​ស្រាត​សម្រាប់​ពិធី​ខួបកំណើត​គំរប់ ៨ ឆ្នាំ​របស់​កូនប្រុស​

​    ​វីដេអូ​ចម្រូងចម្រាស់​មួយ​បានបង្ហាញ​ស្រី​រាំ​ស្រាត​ស្លៀកពាក់​ឈុត​ក្នុង​ពណ៌​ផ្កាឈូក​កំពុង​គ្រវីគូថ​ដាក់​ក្មេងប្រុស​នៅ​រដ្ឋ​ផ្លរីដា​អាយុ ៨ ឆ្នាំ​ម្នាក់ ខណៈដែល​មិត្តភក្តិ​ក្មេង​នេះ​នាំគ្នា​សើច និង​បាច​លុយ​ដាក់​ស្រី​រាំ​ស្រាត​។ 

​    ​ម្តាយ​នៅ​ទីក្រុង Tampa មួយរូប​តាម​ដឹងបាន​ជួល​ស្រី​ស្រាត​សម្រាប់​ពិធី​ខួបកំណើត​គំរប់ ៨ ឆ្នាំ​របស់​កូនប្រុស នេះ​បើ​ផ្អែក​តាម​វីដេអូ​មួយ​បង្ហោះ​កាលពី​ថ្ងៃទី ២៤ ខែមីនា នៅលើ YouTube ដែល​ល្បី​សុសសាយ​យ៉ាងខ្លាំង​តាំងពី​ពេលនោះ​មក​។ 

​    ​វីដេអូ​នេះ​បានបង្ហាញ​ស្រី​រាំ​ស្រាត​ក្នុង​ឈុត​អាវ​ត្រ​នា​ប់ និង​ខោ​ក្នុង​ពណ៌​ផ្កាឈូក​កំពុង​រាំ​គ្រវីគូថ​ដាក់​មុខ​ក្មេងប្រុស ខណៈ​ក្មេង​នេះ​ទះ​គូថ​បណ្តើរ​បាច​លុយ​បណ្តើរ​។ 

​    ​យ៉ាងតិច​ក្មេង​៣​នាក់​ផ្សេងទៀត​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​កាមេរ៉ា ជាមួយ​អ្នកផ្សេង​ម្នាក់ទៀត​កំពុង​ថត​។ វីដេអូ​នេះ​ឥឡូវ​ត្រូវបាន YouTube លុបចោល​បាត់ទៅហើយ​។ 

​    ​អ្នក​ចូល​បញ្ចេញយោបល់​បាន​សម្តែង​ការខឹង​សម្បារ​យ៉ាងខ្លាំង​ចំពោះ​ភ្ញៀវ​ថ្ងៃ​ខួបកំណើត​របស់​ក្មេងប្រុស​នោះ ជាមួយ​អ្នកខ្លះ​ថែមទាំង​បាន​អំពាវនាវ​ឱ្យ​ចោទប្រកាន់​ទោស​ចំពោះ​ម្តាយ​និង​ស្រី​រាំ​ស្រាត​នោះ​ទៀតផង​។ 

​    ​អ្នកលេង YouTube ម្នាក់​បាន​បញ្ចេញមតិ​ថា "​សំណួរ​តែមួយគត់​របស់ខ្ញុំ​គឺថា មានច្បាប់​អ្វីខ្លះ​ដែល​ត្រូវបាន​បំពាន​ក្នុងករណីនេះ​? តើ​ម្តាយ​រូបនេះ​គិត​យ៉ាងម៉េច​បានជា​ធ្វើ​ដូច្នេះ​? ហេតុអ្វី​បានជា​ស្រី​រាំ​ស្រាត​សុខចិត្ត​រាំ​ទាំង​បែបនេះ​ទៅ​កើត ជាពិសេស​នៅពេលដែល​កំពុង​ថត​ដាក់​កាមេរ៉ា​ដូច្នេះ​? ពិតជា​ភ្លីភ្លើ​ពេក​ហើយ​"​។ 

​    ​អ្នកខ្លះ​ទៀត​បាន​ចោទ​សួរថា តើ​ការចោទប្រកាន់​អាច​នឹង​ត្រូវបាន​ធ្វើឡើង​ពាក់ព័ន្ធ​នឹង​ការចូលរួម​សកម្មភាព​ផ្លូវភេទ​ជាមួយ​អនីតិជន​ដែរ​ឬក៏​អត់​។ 

​    ​ស្នងការ​នរគ​បាល​តំបន់ Hillsborough County ពុំទាន់​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សកម្មភាព​មួយ​នេះ​នៅឡើយ​ទេ​៕

ប្រភព៖ ញូវយ៉ក​ដេលី​

មតិយោបល់