3240390c00000578 0 image a 2 1458137263184

អស្ចារ្យ​មែនៗ​! កូន​ឆ្កែ​ងាប់​តាំងពី ១២.៤០០ ឆ្នាំមុន​នៅតែ​រក្សា​រូបរាង​ដើម​បាន​ដដែល​នៅ​តំបន់​ស៊ី​បេ​រី​

​    ​ខណៈដែល​សីតុណ្ហភាព​ក្តៅ​បាន​រំលាយ​ទឹកកក​មួយចំនួន​ដែល​គ្របដណ្តប់​ភាគច្រើន​លើ​តំបន់​ស៊ី​បេ​រី រតនា​សម្បត្តិ​បុរាណ​ក៏បាន​លេចឡើង​។ 

​    ​កាលពី​ប្រាំ​ឆ្នាំមុន ក្រុម​អ្នកប្រមាញ់​បាន​រុករ​កនៅ​ទីនោះ​ដើម្បី​រក​ភ្លុក​ដំរី​ម៉ាំ​មុត​មួយចំនួន ដែល​អាច​លក់បាន​តម្លៃ​ថ្លៃ​។ តែ​ទោះយ៉ាងណា អ្វីដែល​ពួកគេ​បាន​រកឃើញ​គឺ​ពិតជា​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បានឡើយ នោះ​គឺ​កូន​ឆ្កែ​មួយ​ក្បាល ដែល​បាន​កក​ក្នុង​ទឹកកក​តាំងពី​យុគសម័យ Pleistocene​។ នេះ​បើតាម​វេ​ប​សាយ Washington Post ចេញផ្សាយ​កាលពី​ថ្ងៃទី ១ ខែមេសា ២០១៦​។ 

​    ​ការរកឃើញ​នេះ​បាន​នាំឱ្យ​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​រកឃើញ​ឆ្កែ​មួយទៀត​នៅក្បែរៗ​នោះ​កាលពី​ឆ្នាំ ២០១៥​។ អ្នកវិទ្យាសាស្ត្រ​បានធ្វើការ​ប៉ាន់​ស្មានថា ឆ្កែ​ពីរ​នេះ​ប្រហែលជា​បងប្អូន​បង្កើត​នឹង​គ្នា ដែល​ងាប់​ដោយសារ​រអិល​បាក់​ដីស​ង្ក​ត់​ពីលើ​នៅ​មាត់ច្រាំង​ចោត​មួយ និង​ត្រូវបាន​សង្កត់ពីលើ​ដោយ​ផ្ទាំង​ទឹកកក ហើយ​បាន​អប់​សព​របស់​ឆ្កែ​ទាំងពីរ​អស់​ជាង ១២.៤០០ ឆ្នាំ​មកហើយ​។ 

​     ការរកឃើញ​នេះ​នឹង​បន្ថែម​ទិន្នន័យ​ចំពោះ​ការស្រាវជ្រាវ​ដែល​កំពុង​ធ្វើឡើង​ដើម្បី​ដោះ​ស្រាយអាថ៍កំបាំង​នៃ​ពេលវេលា ទីកន្លែង និង​របៀប ដែល​ឆ្កែចចក​ក្លាយទៅជា​ឆ្កែ​ចិញ្ចឹម​។ អ្វីដែល​សំខាន់​ទាក់ទង​នឹង​ឆ្កែ​ពីរ​ក្បាល​នេះ​គឺ​របៀប​ដែល​វារ​ក្សា​រាងកាយ​បាន​ស្អាត​ដូចដើម​មិនគួរ​ឱ្យ​ជឿ​៕

ប្រភព៖ Washington Post

 

មតិយោបល់