adverise with khmeread Psg vs st etien

បារាំង​ខាប់​ថ្ងៃនេះ PSG ប៉ះ St Etienne

* PSG vs St Etienne, 03:00 am គ្មាន​ជើង​ទី ២

​ក្លឹប​សេដ្ឋី​វាល់​លាន​អារ៉ាប់ Paris SG ពិត​ជាមាន​ភាពជោគជ័យ​ខ្លាំង​មិនធម្មតា​ទេ ដែល​ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី​មកទល់​សប្តាហ៍​នេះ​ពួកគេ​ទើបតែ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អធិរាជ​ស Real Madrid តែម្តង​គត់​ក្នុង​លទ្ធផល ១-០​។ ក្រុម​ដែល​សឹងតែ​មិន​ស្គាល់​រស់​ចាញ់​មួយ​នេះ​នឹងត្រូវ​បើក​ទ្វារផ្ទះ​របស់ខ្លួន ទទួល​ក្រុម​ភ្ញៀវ St Etienne ក្នុង​ពានរង្វាន់​ខាប់​ក្នុងស្រុក Coupe de la Ligue វគ្គ ១/៨​។ ផ្អែក​តាម​ទម្រង់​លេង​ដ៏​ល្អ​តាំងពី​ដើមរដូវ​កាល ដូច្នេះ PSG ថ្ងៃនេះ​មានសង្ឃឹម​ខ្ពស់បំផុត ណាមួយ​លេង​ក្នុង​ទឹកដី​ខ្លួនឯង​ថែមទៀត​។ 

​ក្រុម St Etienne ហាក់បីដូចជា​មិនមាន​សំណាង​សោះ​នា​ប៉ុន្មាន​សប្តាហ៍​កន្លងមក​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក្រុម​ដែល​ទើបតែ​ជ្រុះ​ចេញពី​ពានរង្វាន់​តំបន់​អ៊ឺរ៉ុប  UEFA Europa League មួយ​នេះ​លេង​មិនដែល​ឈ្នះ PSG ម្តង​ឡើយ​សូម្បី​លទ្ធផល​ត្រឹម​ស្មើ​។ ប្រហែល​វា​ជា​សំណាងអាក្រក់​ម្តងទៀត​ហើយ​ដែល​ត្រូវ​មក​ប៉ះ​ជាមួយ​ក្រុម​យក្ស PSG នៅ​រាត្រី​នេះ​។​

- ៥ ប្រកួត​របស់ PSG 

- ៥ ប្រកួត​របស់ St Etienne

- ប្រវត្តិ​ជួបគ្នា 5 ប្រកួត​ចុងក្រោយ​

​ទស្សនៈ​ខ្មែរ​រីដ​៖ PSG ឈ្នះ ៤-១ 

adverise with khmeread

មតិយោបល់