adverise with khmeread Shah rukh khan anushka sharma

Shah Rukh Khan និង នាង Anushka Sharma នឹង​ចាប់​ដៃគូ​សម្តែង​រួមគ្នា​ក្នុង​ភាពយន្ត​ថ្មី​បែប​កំប្លែង​របស់លោក Imtiaz Ali

​    ​លោក Imtiaz Ali បាន​បង្កើត​ទីផ្សារ​ឱ្យ​ខ្លួន​គាត់​ក្នុង​ពិភព​ភាពយន្ត​បូលីវូដ​តាមរយៈ​ទេពកោសល្យ​និពន្ធ​របស់លោក​។ គ្មានអ្វី​ឆ្ងល់​នោះទេ តារា​ទាំងអស់​សុទ្ធតែ​បាន​ត្រៀមខ្លួន​ត្រៀម​ក្លាយ​ដើម្បី​ធ្វើការ​ក្នុង​ភាពយន្ត​របស់គាត់​។ បន្ទាប់ពី​រឿង Tamasha គាត់​កំពុងមាន​គម្រោង​ចេញ​ភាពយន្ត​ថ្មី​មួយទៀត ហើយ​លើក​នេះ​តួឯក​របស់គាត់​គ្មាន​ន​រណា​ក្រៅពី​តួ​ល្បី​របស់​ឥណ្ឌា គឺ​លោក Shah Rukh Khan នោះឡើយ​។ លោក Shah Rukh Khan នឹង​សម្តែង​ជា​អ្នកទេសចរ​បង់ក​នឹង​កន្សែង Sikh ក្នុង​ភាពយន្ត​បែប​កំប្លែង​មួយ​ដែល​មិនទាន់​ដាក់​ចំណងជើង​នៅឡើយ​ទេ​។ ការប្រាស្រ័យ​ទាក់ទង​របស់គាត់​ជាមួយ​អ្នកស្រុក និង​ការ​ផ្សងព្រេង​របស់គាត់​ដើម្បី​ត្រឡប់មក​ស្រុកកំណើត​វិញ​បាន​បង្កើត​នូវ​ការ​ផ្ទុះសំណើច​តាំងពីដើម​រហូតដល់​ចប់​។

 

​    ​យោងតាម​របាយការណ៍ នាង Anushka Sharma នឹង​សម្តែង​ជា​តួឯក​ស្រី​ក្នុង​រឿង​បន្ទាប់​របស់លោក Imtiaz​។ នេះ​គឺជា​លើក​ទី​បី​ហើយ​ដែល​នាង Sharma សម្តែង​ជាមួយ​លោក Shah Rukh Khan​។ 

​    ​នេះ​នឹង​ក្លាយជា​លើកទីមួយ​ដែល​តារា​ទាំងពីរ​ដួង​សម្តែង​រួមគ្នា​ក្នុង​ភាពយន្ត​របស់លោក Imtiaz​។ អ្នក​ទាំងពីរ​នឹង​ចាប់ផ្តើម​ថត​រឿង​ថ្មី​នេះ​ភ្លាម​បន្ទាប់ពីរ​តារា​ពីរ​ដួង​នេះ​បញ្ចប់​ការ​ថតកុន​បច្ចុប្បន្ន​រៀងៗ​ខ្លួន​។ សព្វថ្ងៃ​លោក Khan កំពុង​មមាញឹក​ថត​រឿង​របស់លោក Gauri Shinde ហើយ​នាង Sharma នឹង​ថត​វគ្គ​បញ្ចប់​នៃ​រឿង Sultan របស់លោក Ae Dil Hai Mushkil និង​លោក YRF៕

adverise with khmeread
ប្រភព៖ filmfare

អ្នកនឹងចូលចិត្ត

មតិយោបល់