adverise with khmeread Nana

Nana បង្អួតភាពសិចស៊ីជាថ្មីតាមរយៈទស្សនាវដ្តី SURE

            Nana សមាជិក​របស់​ក្រុម​ចម្រៀង After School បានធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ទៀត​ជាមួយនឹង​រូបភាព​ពាណិជ្ជ​កម្មថ្មី​សម្រាប់​ទស្សនា​វដ្តី SURE

            នៅក្នុងរូបភាព​ទាំងនេះ Nana ទទួល​បាន​ការចាប់អារម្មណ៍​លើ​រូបរាងដ៏​សិច​ស៊ី​និង​ស្រស់ស្អាតបែបធម្មជាតិ​ ខណៈ​ពេល​នាង​ឈរពត់ពេន​ទៅតាម​ប្លង់​នីមួយៗ ហើយរូបភាព​ដ៏ស្រស់ស្អាតទាំងនេះបង្ហាញថា នាងនៅតែ​ជា​នារីដ៏​ស្រស់ស្អាតម្នាក់​ក្នុង​ចំណោម​តារា K-pop ស្រស់ស្អាតជាច្រើនទៀត។

            Nana ក៏បាន​បង្ហាញ​អាថ៌កំបាំងពាក់ព័ន្ធនឹងរបៀបថែរក្សាសម្រស់​ផងដែរ។ នាងបាននិយាយថា នាងហាត់ប្រាណជា​ប្រចាំ​ ដែលធ្វើឲ្យ​រូបរាងរបស់នាងមាំ​និង​មាន​សាច់ដុំ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់