adverise with khmeread Untitled 1

អ្នកគាំទ្ររបស់ Ryu Jun Yeol បរិច្ចាគអណ្តូងទឹកដល់ពលរដ្ឋកម្ពុជា

            ក្រុម​ហ៊ុន C-JeS Entertainment បា​នបង្ហើបប្រាប់ថា អ្នក​គាំទ្រ​របស់​តារា​ភាព​យន្តកូរ៉េ Ryu Jun Yeol បាន​បរិច្ចាគអណ្តូង​ទឹក​មួយដោយ​​ដាក់ឈ្មោះ​តារា​ភាព​យន្ត​រូបនេះ​ ដល់​ពលរដ្ឋកម្ពុជា​ តាមរយៈ​អង្គការ​ក្រៅរដ្ឋាភិបាល​ World Share

            ក្រុម​អ្នកគាំទ្រ​នេះ​ត្រូវ​បាន​គេរៀបចំ​ដើម្បីបរិច្ចាគ ស្ម័គ្រចិត្ត​និង​គាំទ្រ​ដល់​អ្នកដែល​ខ្វះខាត​ក្រោម​ឈ្មោះ​របស់ Ryu Jun Yeol​ ។ ដើម្បីអបអរ​ជំនួប​លើក​ដំ​បូង​ជាមួយអ្នកគាំទ្រ​ ក្រុម​អ្នកគាំទ្រ​នេះ​បាន​សន្សំប្រាក់និង​ឧបត្ថម្ភ​អណ្តូងទឹក​មួយ​សម្រាប់​អ្នក​ដែល​ខ្វះខាត។

            នៅលើអណ្តូងទឹកនោះមានសរសេរពាក្យស្លោក​ថា “​ចូលរួមជាមួយក្តីសុ​បិនរបស់ Ryu Jun Yeol “​។ ​ទឹកអណ្តូងរបស់ Ryu Jun Yeol នឹងជួយ​ផ្គត់ផ្គង់ដល់​គ្រួសារពល​រដ្ឋ​នៅ​កម្ពុជា៕

adverise with khmeread
ប្រភព៖ soompi

អ្នកនឹងចូលចិត្ត

មតិយោបល់