adverise with khmeread 20160401 sharks7

ហ៊ាន​អត់​ដេក​ក្នុង​អាង​ចិញ្ចឹម​ត្រី​ឆ្លាម​?

    ​ចង់​គេង​ក្នុងផ្ទះ​ក្រោម​ទឹក​នេះ​ត្រូវគោរព​ច្បាប់​ដែលមាន​ដូចតទៅ​នេះ​៖ ហាម​ហែល​ទឹក​ពេលយប់​, ត្រូវ​រក្សា​ក្បាល​និង​ជើង​នៅក្នុង​បន្ទប់​គេង​គ្រប់ពេល​, និង​ចៀសវាង "​ធ្មេញ​ឆ្លាម​" ជាមុន​។ ធ្វើបែបនេះ​អាច​បញ្ជៀ​ស​ពី​ត្រី​ឆ្លាម​ហែល​ជុំវិញ​បន្ទប់​របស់​អ្នក​។​

​    ​បន្ទប់​ជាមួយនឹង​ទេសភាព​ពិសេស​សត្វ​គួរ​ឲ្យ​ខ្លាច​៣៥​ប្រភេទ​មាននៅ​អាច​ចិ​ញ្ជឹ​ម​ត្រី Paris Aquarium សម្រាប់​អ្នក​កំពុង​ស្វែងរក​ដំណេក​ប្លែកៗ​នៅពេល​យប់​។​

​    ​ផ្ទះ​លិច​ទឹក​ជម្រៅ​១០​ម៉ែត្រ​ជាមួយនឹង​ទេសភាព​ខាងក្រោម​ទឹក​មើល​ឆ្លុះ​ជញ្ជាំង​ពី​សំណាក់​ភ្ញៀវ​និង​ត្រី​ឆ្លាម​ហែល​ក្នុង​ទឹក​៣​លាន​លីត្រ រួម​ជាមួយនឹង​បន្ទប់​រាង​ស៊ីឡាំង​សម្រាប់​មនុស្ស ២ នាក់ ជាមួយនឹង​គ្រែ​រាង​រង្វង់​អម​ជាមួយនឹង​ទី​ឃ្លាធំ​ទូលាយ គឺ​មិនមែន​សម្រាប់​អ្នក​ដែល​ខ្សោយបេះដូង​ស្នាក់​នៅទេ​។​

​    ​ប៉ុន្ដែ​សម្រាប់​អ្នក​ដែល​ចង់ដឹង​ចង់ឃើញ​និង​មាន​ភាពក្លាហាន​គ្រប់គ្រាន់ នឹង​អាច​សម្រាក​បាន​បី​យប់​ក្នុង​ខែមេសា​ជា​ផ្នែក​មួយ​នៃ​ការប្រកួតប្រជែង​រៀបចំ​ដោយ​អាច​ចិញ្ចឹម​ត្រី​និង​វេ​ប​សាយ Airbnb៕

adverise with khmeread
ប្រភព៖ អេស៊ានត្រាវើល

អ្នកនឹងចូលចិត្ត

មតិយោបល់