adverise with khmeread Backcomp

បើ​ឃើញ "​ចរន្តទឹក​កាច់​" កើតឡើង​នៅ​មាត់សមុទ្រ​សូម​ប្រញាប់​ឡើងគោក​ជាបន្ទាន់​!

​    ​សូម​ប្រាប់​មិត្តភក្តិ និង​គ្រួសារ​របស់លោក​អ្នក​ឱ្យ​បានដឹង​រឿងនេះ​គ្រប់ៗ​គ្នា​។ ការ​ប្រាប់​រឿងនេះ​ដល់​ពួកគេ​មិន​ត្រឹមតែ​ជួយសង្គ្រោះ​ជីវិត​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយសង្គ្រោះ​ជីវិត​អ្នកដទៃ​ទៀតផង​។​

​    ​មនុស្ស​ច្រើនណាស់​ចូលចិត្ត​ហែល​ទឹកសមុទ្រ និង​មាន​អារម្មណ៍​សុវត្ថិភាព​ពេល​ហែល​សមុទ្រ​ម្តងៗ​។ ប៉ុន្តែ មនុស្ស​ភាគច្រើន​មិនបាន​ចាប់អារម្មណ៍​ថា ពួកគេ​ងាយ​នឹង​លង់ទឹក​បែបណា​ទេ​នៅពេល​កំពុង​ហែល​ទឹក​លេង​នៅ​មាត់​ឆ្នេរ​។ យើង​ភាគច្រើន​សន្ម​ត់​ថា ជាតិ​ស្រវឹង​គឺជា​កត្តា​ត្រូវ​ស្តីបន្ទោស នៅពេល​សោកនាដកម្ម​បែបនេះ​បានកើត​ឡើង​។ ទោះយ៉ាងណា ជា​ញឹកញាប់​មូលហេតុ​អាច​បណ្តាលមកពី​កត្តា​ផ្សេង នោះ​គឺ​គេ​ហៅថា "​ចរន្តទឹក​កាច់​"​។ 

​    ​ចរន្តទឹក​កាច់​កើតឡើង​នៅពេល​ចរន្តទឹក​ផ្ទៃ​ខាងលើ​ដ៏​ខ្លាំងក្លា​បុក​ច្រាំង​ហើយ​ចាល់​យ៉ាង​ត្របាញ់​ឆ្ពោះ​ចូលទៅ​សមុទ្រ​វិញ​។ ចរន្តទឹក​កាច់​អាច​ទាញ​អ្វីៗ​ដែល​អណ្តែត​លើ​ផ្ទៃសមុទ្រ​ចូលទៅ​បាតសមុទ្រ​ត្រង់ចំណុច​ដែល​វា​កាច់​គ្នា​ជាមួយនឹង​រលក​ទឹក​ដែល​ហូរ​ពី​សមុទ្រ​មក​ឆ្នេរ​វិញ​។ 

​    ​ចរន្តទឹក​កាច់​នៅ​អាមេរិក​បានសម្លាប់​មនុ​ស្ស ៤៦ នាក់​ជា​មធ្យម​រៀងរាល់ឆ្នាំ​។ 

​    ​ករណី​លោកអ្នក​ជួប​ចរន្តទឹក​កាច់​ដោយ​ចៀស​មិន​រួច សូមកុំ​ភ័យ​ស្លន់ស្លោ ព្រោះ​ចរន្តទឹក​កាច់​នេះ​គួច​តែ​អ្វីៗ​ដែល​អណ្តែត​លើ​ផ្ទៃ​ទឹក​ប៉ុណ្ណោះ​។ ប្រសិនបើ​លោកអ្នក​ហែល​ទឹក​លេង​នៅ​មាត់​ឆ្នេរ នោះ​ចរន្តទឹក​នេះ​នឹង​ទាញ​លោកអ្នក​ចូលទៅ​បាតសមុទ្រ​យ៉ាង​ងាយ ព្រោះ​លោកអ្នក​អណ្តែត​នៅលើ​ផ្ទៃ​ទឹក ដូច្នេះ​មានតែ​ងើបឈរ​ឱ្យ​ត្រង់​ប៉ុណ្ណោះ​ទើប​ចរន្ត​នេះ​មិនអាច​ស្រូបយក​លោកអ្នក​ទៅ​បាតសមុទ្រ​បាន ប៉ុន្តែ​គ្រាន់តែ​រាង​យោល​យោគ​ត្រង់​ចង្កេះ​ខ្លាំង​បន្តិច​។ យក​ល្អ​ពេល​ហែល​ទឹកមាត់​ឆ្នេរ​គួរ​មាន​ពោង ឬ​អាវ​ពោង​សុវត្ថិភាព​បង្ការ​ជានិច្ច ព្រោះ​ចរន្តទឹក​កាច់​នេះ​អាច​កើតឡើង​គ្រប់​ទីកន្លែង​គ្រប់​វិនាទី​៕  

adverise with khmeread
ប្រភព៖ Trending Now, Wikipedia

អ្នកនឹងចូលចិត្ត

មតិយោបល់