adverise with khmeread 1

Pepe៖ Barcelona ឡែបខាយ​ឱ្យ​យើង​ថា​ពួកយើង​នឹង​ភ្លាត់ ៤ ទៅ ៥ គ្រាប់​ក្នុងជំនួប El Clasico

​    ​Pepe ត្រូវបានគេទទួលស្គាល់​ថា​ជា​តួអង្គ​ដ៏​សំខាន់​ក្នុងនាម​ជា​ខ្សែការពារ​ដ៏​រឹងមាំ​ម្នាក់ ដោយបាន​ជួយ​ឱ្យ​ក្រុម​អធិរាជ​ស Real Madrid យកឈ្នះ​ក្រុម​មិនទាន់​ស្គាល់​ពាក្យ​ចាញ់ Barcelona ក្នុង​លទ្ធផល ២-១ កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​    ​Barcelona បាន​នាំមុខ​មួយ​គ្រាប់​មុន​នៅ​ដើមតង់​ទី​ពីរ​ដែល​សម្រេចបាន​ខ្សែការពារ​កណ្តាល​កីឡាករ Gerard Pique មុនពេល​ដែល Karim Benzema បាន​តាម​គ្រាប់​បាល់​ស្មើ​ដ៏​អស្ចារ្យ​។​

​    ​Serigo Ramos ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​នៅ​នាទី​ទី ៨៤ ដោយសារ​ធ្វើឱ្យមាន​កំហុស​លើ Luis Suarez ។ ថ្វី​ត្បិត​ក្រុម Barcelona មានឱកាស​ជាច្រើន​នៅក្នុង​ការប្រកួត​ដ៏​សំខាន់​នេះ​ក៏ដោយ ប៉ុន្តែ​ឱកាស​របស់​ពួកគេ​បាន​រលាយ ក្រោយ​តួអង្គ​ដ៏​សំខាន់​ក្នុងការ​ប្រកួត Cristiano Ronaldo បា​នរក​គ្រាប់​បាល់​ជ័យជម្នះ ២-១ សម្រាប់​ក្រុម​អធិរាជ​ស​បន្ទាប់ពី Ramos ទើបតែ​ត្រូវ​បណ្តេញចេញ​។​

​    ​ក្រោយ​បញ្ចប់​ការប្រកួត​តួអង្គ​សំខាន់​កីឡាករ Pepe បាន​បរិយាយ​ថា "​ពួកគេ​បាន​និយាយថា​ពួកយើង​នឹង​ភ្លាត់​ពី ៤ ទៅ ៥ គ្រាប់​ជាមួយ Barcelona ប៉ុន្តែ​ជាមួយនឹង​កីឡាករ​សល់​តែ ១០​នាក់ យើង​បានបង្ហាញ​ពី​ការលះបង់​ដែល​ហាក់ដូចជា​មិនអាច​ទៅរួច​នោះឡើយ​ពេលដែល​ពួកយើង​បាត់បង់​សមាជិក​ម្នាក់​។ ជ័យជម្នះ​មួយ​នេះ​គឺ​សម្រាប់​អ្នកគាំទ្រ​របស់​យើង​"​។​

​    ​ខ្សែការពារ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​និយាយថា​ជ័យជម្នះ​នេះ​មាន​សារៈសំខាន់​ណាស់​នៅមុន​ជំនួប​ជាមួយ​ក្រុម Wolfsburg នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយនេះ​។​

​    ​គាត់​បាន​បន្តទៀតថា "​យើង​សង្ឃឹមថានឹង​ទទួលបាន​សំណាង​ក្នុង​ក្របខ័ណ្ឌ Champions League និង​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ខែឧសភា​"​។​

​    ​"​យើង​បាន​ប្រយុទ្ធ​សម្រាប់​អ្នកគាំទ្រ​របស់​យើង ប៉ុន្តែ​យើង​បាន​រក្សា​ភាព​មោះមុត និង​ការដាក់​ខ្លួន​ដើម្បី​ធ្វើឱ្យ​ក្តី​ស្រមៃ​ទទួលបាន​ពាន Champions League ក្លាយជា​ការពិត​"៕

 

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់