adverise with khmeread 1

Gerard Pique៖ Real Madrid ស័ក្តិសម​នឹង​ទទួលបាន​ជ័យជម្នះ​

    ​Gerard Pique ខ្សែការពារ​របស់ Barcelona ហាក់ដូចជា​ប្រញាប់ប្រញាល់​លើកសរសើរ​ទម្រង់​លេង​ដ៏​ល្អ​របស់ Real Madrid បន្ទាប់ពី​ពួកគេ​បាន​ផ្តួល​ក្រុម​របស់ខ្លួន​ក្នុង​លទ្ធផល ២-១ នៅក្នុង​ទឹកដី Camp Nou កាលពី​យប់មិញ​នេះ និង​បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា​ពួកគេ​ពិតជា​ធ្វើបាន​យ៉ាង​ល្អ​នឹកស្មាន​មិន​ដល់​នៅក្នុង​រយៈ ២០​នាទី​ចុងការ​ប្រកួត​។​

​    ​ទោះបីជា​ខ្សែការពារ​រូបនេះ​បាន​ផ្តល់ជូន​ក្តីសង្ឃឹម​ដ៏​ពិសេស​ក្នុងការ​នាំមុខ​នៅ​ដើមតង់​ទី​ពីរ​ក៏ដោយ ក៏ប៉ុន្តែ Real Madrid បាន​ឆ្លើយតប​មកវិញ​បាន​យ៉ាង​ល្អឥតខ្ចោះ​ជាមួយនឹង​គ្រាប់​បាល់​ដ៏​សំខាន់​របស់ Karim Benzema និង Cristiano Ronaldo ដើម្បី​ពន្លត់​នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​របស់ Barcelona​។​

​    ​ក្រោយ​បញ្ចប់​ការប្រកួត Pique ក៏​មិនមាន​ការអៀនខ្មាស់​អ្វី​នោះឡើយ​ក្នុងការ​និយាយ​ពាក្យ​ក្នុង​ចិត្ត​របស់គាត់ និង​បានផ្តល់​សេចក្តី​ស្ញប់ស្ញែង​ទៅដល់ Zinedine Zidane ថា​ពួកគេ​ស័ក្តិសម​នឹង​ទទួលបាន​ជ័យជម្នះ​នេះ​ពិតប្រាកដ​មែន​។​

​    ​Pique បានផ្តល់​បទសម្ភាសន៍​ទៅកាន់​បណ្តា​អ្នកកាសែត​ដោយ​គាត់​បាន​បញ្ជាក់ថា "​យើង​មិនដឹងថា​ធ្វើ​យ៉ាងម៉េច​ឈ្នះ​គូប្រកួត​ពេល​មាន​ចំនួន​កីឡាករ​លើស​។ សូម្បី​មុន ៥ នាទី​ដែល Ramos ទទួលបាន​កាត​ក្រហម យើង​ចាប់ផ្តើម​បាត់បង់​ការគ្រប់គ្រង​រួចទៅហើយ​។ វា​ពិត​ជាមាន​សារៈសំខាន់​ដែល​យើង​ត្រូវ​រៀនសូត្រ​ពី​បរាជ័យ​។ ពួកគេ​ស័​ក្ត​សមជា​អ្នកឈ្នះ​ពិតប្រាកដ​។ ខណៈពេល​នេះ ពួកយើង​ត្រូវតែដើរ​ទៅមុខ និង​ផ្តោតទៅលើ​ការប្រកួត​ជាមួយ Atletico Madrid​។ ពួកយើង​នៅតែ​ស្ថិតក្នុង​ទីតាំង​ដ៏​ពិសេស​នៅឡើយ​ក្នុង​ការប្រកួត​ចំនួន​បី​ខាងមុខ​"៕​

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់