adverise with khmeread Smoking

យល់​យ៉ាងម៉េច​ដែរ​? ប្រទេសមួយ​បាន​ហាមឃាត់​ការជក់បារី និង​លក់​បារី​ទាំងស្រុង​!

​    ​ប្រធានាធិបតី​តួ​កមេ​នី​ស្ថាន​បាន​ហាមឃាត់​ការលក់​ផលិតផល​ថ្នាំជក់​ទាំងស្រុង នេះ​បើ​យោងតាម​វេ​ប​សាយ Independent របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ 

​    ​ច្បាប់​ថ្មី​មួយ​បាន​ហាម​រាល់​ការលក់​ផលិតផល​ថ្នាំជក់ ជាមួយ​ហាង​នានា​ប្រឈម​ការផាកពិន័យ​ជា​ប្រាក់​រហូតដល់​ទៅ ១.៧០០ ដុល្លារ ប្រសិនបើ​ចាប់បាន​ថា​លួច​លក់​បារី​។ វេ​ប​សាយឯក​រាជ្យ Chrono-TM បាន​រាយការណ៍​អំពី​កិច្ចការ​ផ្ទៃក្នុង​ចេញពី​ប្រទេស​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​នេះ​ថា ទីផ្សារងងឹត​សម្រាប់​លក់​បារី​បានចាប់ផ្តើម​កើតមាន​នៅតាម​ដងផ្លូវ​ក្នុង​រដ្ឋធានី Ashgabat​។ បារី​គេចពន្ធ​មួយ​សុង​ឥឡូវ​បាន​ឡើងថ្លៃ​ដល់​ទៅ ១១,៣៨ ដុល្លារ​។ 

​    ​បណ្តាញ​ផ្សព្វផ្សាយ​របស់​តួ​កមេ​នី​ស្ថាន​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​ដោយ​រដ្ឋាភិបាល​។ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន Reporters Without Borders បាន​ចាត់​ប្រទេស​តួ​កមេ​នី​ស្ថាន​ជា​ប្រទេស​ដែលមាន​សេរីភាព​សារព័ត៌មាន​យ៉ាប់​ជាងគេ​បំផុត​ទី ៣ លើ​ពិភពលោក ជាមួយ​ប្រទេស​កូរ៉េខាងជើង និង​ប្រទេស​អេ​រី​ទ្រា​ឈរ​នៅ​លេខ ១ និង​លេខ ២​។ (​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​អស់​មួយជីវិត លោក Sapamurat Niyazov ដែល​ស្លាប់​ក្នុង​ឆ្នាំ ២០០៦ រាល់​ការផ្សាយ​របស់​ទូរទស្សន៍​ទាំងអស់​បានចាប់ផ្តើម​ស្បថ​ថា អណ្តាត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹងត្រូវ​រួញ ប្រសិនបើ​ពួកគេ​និយាយដើម​មិនល្អ​ពី​ប្រទេស ទង់ជាតិ ឬ​ប្រធានាធិបតី​របស់ខ្លួន​)​។ 

​       ទោះយ៉ាងណា ឥឡូវ​ដំណឹង​អាច​លេច​ធ្លាយ​ខ្លះៗ​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​បច្ចុប្បន្ន​លោក Gurbanguly Berdymukhamedow​។ លោក​គឺជា​មនុស្ស​ដែល​ស្រឡាញ់​សកម្មភាព​ហាត់ប្រាណ​ដើម្បី​សុខភាព ដូចជា​ជិះ​កង់ និង​ស្ទូចត្រី ហេតុនេះហើយ​ទើប​លោក​មិនសូវ​ចាប់អារម្មណ៍​នឹង​បារី​៕

ប្រភព៖ Independent 

adverise with khmeread

មតិយោបល់