adverise with khmeread 1

BBC បញ្ចប់​ការ​សើចចំអក​របស់ Gerard Pique ដែល​តែងតែ​ឌឺដង​ពួកគេ​នៅលើ Twitter

​    ​Karim Benzema និង Cristiano Ronaldo បានសម្រេច​គ្រាប់​បាល់​ដ៏​មាន​សារៈសំខាន់​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ FC Barcelona ហើយ​ចំណែកឯ Gareth Bale សឹង​តែមាន​ចំណែក​ក្នុង​ការរក​គ្រាប់​បាល់​បានសម្រេច​ទៅហើយ ប៉ុន្តែ​គ្រាប់​បាល់​តែ​តរបស់ Bale មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​នោះទេ​។ តែ​ទោះយ៉ាងណា ក្រុម Real Madrid នៅតែ​ទទួល​មកវិញ​នូវ​លទ្ធផល​ជ័យជម្នះ ២-១ នៅឯ​ទឹកដី Camp Nou​។​

​    ​ដោយសារតែ​ទម្រង់​លេង​ដ៏​ល្អ​នៃ​ទ័ពស្រួច​ជួរមុខ​របស់​ក្រុម​លោក Zinedine Zidane បានធ្វើឱ្យ Gerard Pique ផ្អាក​ការប្រើប្រាស់​កម្ម​វី​ធី Periscope នៅក្នុង​បណ្តាញ​សង្គម Twitter ដែល​គាត់​តែងតែ​និយម​ប្រើប្រាស់​ក្នុងការ​និយាយ​ដោយផ្ទាល់​ទៅកាន់​ក្រុម​អ្នកគាំទ្រ ដូចដែល​គាត់​បានធ្វើ​កន្លងមក បន្ទាប់ពី​បញ្ចប់​ការប្រកួត El Clasico​។​

​    ​លំពែង​មុខ​បី​របស់ Real Madrid បានរួម​ចំណែក​ក្នុង​ការស្តារ​មុខមាត់​ក្លឹប​ត្រឡប់​មកកាន់​ភាព​ត្រចះត្រចង់​វិញ ហើយ​បាន​បន្សល់ទុក​នូវ​ភាព​ក្រៀមក្រំ​មួយចំនួន​ទៅដល់​ខ្សែការពារ​ក្រុម Barcelona កីឡាករ Gerard Pique ដែល​មើលទៅ​ស្ងាត់​មាត់​ឈឹង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​៕

​    ​ការប្រកួត​នេះ​ហាក់ដូចជា​បានបញ្ជាក់​ភាពខ្លាំង​ដ៏​ពិតប្រាកដ​មួយ ដែល​មិនមែនជា​សេវា​ផ្សាយ​អន​ឡាញ​នៅលើ​បណ្តាញ​សង្គម ឬ​ជាការ​ប្រើស​ញ្ញា​អារម្មណ៍ "Emoticon" នោះឡើយ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់