adverise with khmeread 1

​ចប់​ហើយ​លោក Mourinho! លោក Van Gaal នឹង​ដឹកនាំ​បិសាច​ក្រហម​ក្នុង​ដំណើរ​បាល់ទាត់​មិត្តភាព​ខាងមុខ​

​    ​ក្រុម​បិសាច​ក្រហម Manchester United បានផ្តល់​ឱកាស​ឱ្យ​គ្រូបង្វឹក​ដែល​កំពុង​រង្គោះរង្គើ គឺ​លោក Louis van Gaal  និយាយ​អំពី​ការរៀបចំ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​នាពេលខាងមុខ​។ អ៊ីចឹង​រឿងនេះ​មានន័យថា ក្លឹប​កំពុងផ្តល់​ក្តីសង្ឃឹម​ឱ្យ​គ្រូ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​សម្រាប់​រដូវ​ក្រោយ​ហើយ​មែន​ទេ​?

​    ​បើទោះជា​ឧស្សាហ៍​ជាប់ទាក់ទង​ជាមួយ​លោក Jose Mourinho ក៏ដោយ ក៏ Man Utd បានទទួល​យោបល់​របស់លោក Van Gaal ទៅហើយ ហើយ​ថែមទាំង​បាន​រឹតបន្តឹង​ដំណើរ​បាល់ទាត់​មិត្តភាព​ទៅកាន់​ទ្វីបអាស៊ី​ត្រឹមតែ​ប្រាំបី​ថ្ងៃ ផ្ទុយ​ពី​ឆ្នាំមុន​នៅ​សហរដ្ឋអាមេរិក​ដែល​ពួកគេ​បាន​ចំណាយពេល​រយៈពេល​ពីរ​សប្តាហ៍​។​

​    ​លោក Van Gaal បាន​ទទូចថា "​ខ្ញុំ​បាន​នៅ​ទីនោះ (​ជាមួយ​ថ្នាក់ដឹកនាំ​ក្លឹប​) រាល់​ជំហាន​ទាំងអស់​អំពី​គម្រោង​សម្រាប់ (​ដំណើរ​ទៅ​) ប្រទេស​ចិន​។ ខ្ញុំ​ត្រូវតែ​សម្រេចចិត្ត ហើយ​ទើប​យើង​ទៅ​តែ​ប្រាំបី​ថ្ងៃ ឬ​ច្រើន​ឬក៏​តិច​ជា​ប្រាំ​មួយថ្ងៃ (​តាម​ការស្នើ​)​។​

​    ​"​ខ្ញុំ​បានរៀបចំ​វា​ពិតជា​ខ្លី​ហើយ​ក្នុង​រយៈពេល​ប្រាំបី​ថ្ងៃ យើង​នឹង​ត្រឡប់​មកវិញហើយ​បន្ទាប់មក​យើង​ត្រូវតែ​ហ្វឹកហាត់​។ ខ្ញុំ​ធ្លាប់​លេង​បាល់ទាត់​មិត្តភាព​នៅ​ទីក្រុង​សៀង​ហៃ​ឱ្យ​ក្រុម Sparta Rotterdam ហើយ​បាន​ត្រឡប់​ទៅ​ទីនោះ​វិញ​ក្នុងនាម​ជា​គ្រូបង្វឹក​ម្នាក់ ហើយ​យើង​មិនអាច​ហ្វឹកហាត់​ជាប់លាប់​បានទេ​ដោយសារតែ​ខ្យល់​និង​សំណើម​នៅ​ទីនោះ​។​

​    ​គាត់​បាន​ប្រាប់​ហេតុផល​ទៀតថា "​សំណើម​នៅ​ទីនោះ​ពិតជា​ខ្ពស់​! ពេលដែល​កីឡាករ​អាច​ហ្វឹកហាត់​បាន​គឺ​នៅ​ម៉ោង ៧ ព្រឹក​និង ៩ យប់​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់