ធ្លាប់តែឃើញរថយន្ត Ferrari ខ្លីៗ លើកនេះចេញម៉ូតថ្មីរាងវែង ថ្លៃគួរសម តែមានល្បឿនលឿន និងអាចដឹកបាន ១០ នាក់

រថយន្តរាងទ្រវែងលឿនជាងគេលើពិភពលោក ដែលអាចស្ទុះក្នុងល្បឿនពី០ទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹម៦វិនាទី ត្រូវបានដាក់លក់ក្នុងតម្លៃ២៨៦.៧៩៥ដុល្លារ (២១៧.០០០ផោន)។

រថយន្តម៉ាក Ferrari 360 Modena រាងទ្រវែង ដែលផលិតក្នុងឆ្នាំ២០០៣នេះ ប៉ុន្ដែត្រូវបានច្នៃក្នុងទម្រង់វែបបែបនេះក្នុងឆ្នាំ២០១២ ទទួលឯតទគ្គកម្មពិភពលោកហ្គីណេសចំនួន២សម្រាប់ជារថយន្តលឿនបំផុត និងរថយន្ត Ferrari វែងបំផុតក្នុងពិភពលោក។

វាជាកំពូលរថយន្តដែលបំពាក់ប្រព័ន្ធសំឡេងជុំវិញរថយន្ត អំពូល LED អេក្រង់ទូរទស្សន៍ ទ្វារស្លាបលលកសងខាង និងបារ។

រថយន្តនេះអាចផ្ទុកមនុស្សបានរហូតដល់១០នាក់ និងអាចបើកបរក្នុងលឿន ២៦៧គីឡូម៉ែត្រក្នុងមួយម៉ោង។

ហើយរថយន្តនេះដើមឡើយមានប្រើប្រាស់សម្រាប់តែជួលប៉ុណ្ណោះ ដែលតម្លៃជួល គឺ១ពាន់ដុល្លារក្នុងមួយម៉ោង៕

adverise with khmeread

អ្នកនឹងចូលចិត្ត