adverise with khmeread 9a0e2950 9016 41c7 a292 4cf6a807085a

បុរស​ជនជាតិ​អាមេរិក​ដេកស្លាប់​នៅផ្ទះ​សំណាក់​ខេមរា​

     កំពត ៖ សាកសព​ជនបរទេស​ម្នាក់​ស្លាប់​នៅក្នុង​បន្ទប់​ជួល​នៃ​ផ្ទះសំណាក់​ខេមរា ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ត្រូវបាន​កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​ចុះ​ពិនិត្យ​នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃទី​៣​ ខែមេសា​ ឆ្នាំ​២០១៦​។​

     ប៉ូលិស​និយាយថា តាម​ការពិនិត្យ សាកសព​ជនជាតិ​អាមេរិក ឈ្មោះ Roberts Joe Kent ឆ្នាំ​កំណើត ២៨ ខែវិច្ឆិកា ឆ្នាំ​១៩៤២ បាន​ដេកស្លាប់ តាម​ការសន្និដ្ឋាន​អាចមកពី​គាំងបេះដូង ហើយ​ស្លាប់​ប្រមាណ ០៣​ថ្ងៃ​មកហើយ។​

     បច្ចុប្បន្ន តាម​សំណូមពរ​របស់​ស្ថានទូត​អាមេរិក​ប៉ូលិស​បាន​បញ្ជូន​សាកសព​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ នា​រាជធានី​ភ្នំពេញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់