ក្តៅៗ! TikTok នឹងលក់ឱ្យក្រុមហ៊ុនអាមេរិកក្នុងតម្លៃ ២០ ទៅ ៣០ ពាន់លានដុល្លារ ក្នុងរយៈពេល ៤៨ ម៉ោងទៀតប៉ុណ្ណោះ

បណ្ដាញសង្គម TikTok នឹងត្រូវលក់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះឱ្យទៅក្រុមហ៊ុន Microsoft ក្រុមហ៊ុន Walmart ឬក្រុមហ៊ុន Oracle ក្នុងកិច្ចព្រមព្រៀង២០ទៅ៣០ពាន់លានដុល្លារ ដែលកើតឡើងបីខែមុនថ្ងៃផុតកំណត់របស់លោកត្រាំដែលដាក់កំហិតឱ្យលក់កម្មវិធីវីដេអូចិននេះឱ្យទៅក្រុមហ៊ុនអាមេរិក។

ទាំងក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Oracle បានបង្ហាញចំណាប់អារម្មណ៍លើកម្មវិធីនេះ បន្ទាប់ពីលោកត្រាំបានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិជ្ជាចិន ByteDance ដែលជាម្ចាស់របស់ TikTok លក់វាឱ្យទៅក្រុមហ៊ុនអាមេរិក ឬ មិនអ៊ីចឹងប្រឈមហានិភ័យបាត់បង់អតិថិជនអាមេរិកទាំងអស់។

លោកបាននិយាយថាវាជាហានិភ័យសន្តិសុខជាតិព្រោះកម្មវិធីនេះអាចចូលមើលទិន្នន័យរបស់ជនជាតិអាមេរិកជាង ១០០ លាននាក់។

កាលពីថ្ងៃព្រហស្បតិ៍ មានលេចឮថាក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Walmart កំពុងធ្វើការជាដៃគូដើម្បីដេញថ្លៃទិញកម្មវិធី TikTok។ វាបានកើតឡើងបន្ទាប់ពីមានការបារម្ភក្នុងចំណោមវិនិយោគិនអាមេរិកនៅក្នុងក្រុមហ៊ុន ByteDance ដែលចោទសួរថាតើពួកគេនឹងមានកន្លែងលក់នៅក្នុងក្រុមហ៊ុន Microsoft ដែរឬទេ។

សារព័ត៌មាន The Wrap បានដកស្រង់ប្រភពនានានិយាយថា Oracle ទំនងក្លាយជាអ្នកទិញបំផុតលើ TikTok ហើយថាការផ្តល់ជូនរបស់ពួកគេដែលមានការគាំទ្រពីលោកត្រាំនោះគឺ មាន ១០ ពាន់លានដុល្លារជាសាច់ប្រាក់សុទ្ធ និង ១០ ពាន់លានដុល្លារទៀតជាភាគហ៊ុនរបស់ Oracle ។

ប្រភពដដែលនិយាយថា ពាក់កណ្តាលនៃប្រាក់ចំណេញរបស់ TikTok នឹងប្រគល់ឱ្យទៅក្រុមហ៊ុន ByteDance ក្នុងរយៈពេលពីរឆ្នាំ។

លោក Larry Ellison ម្ចាស់ក្រុមហ៊ុន Oracle គឺជាម្ចាស់ជំនួយរបស់ត្រាំ។ លោកត្រាំបានគាំទ្រក្រុមហ៊ុន Oracle ជាអ្នកទិញកាលពីដើមខែនេះដោយហៅវាថាជាក្រុមហ៊ុនដ៏អស្ចារ្យមួយ ហើយនិយាយថា "ខ្ញុំគិតថា Oracle ប្រាកដជាជាអ្នកដែលអាចគ្រប់គ្រងវាបាន"៕

adverise with khmeread