adverise with khmeread 4dff186b b5b1 405f 8a63 bf9e576754f5

ប្រើ​ហិង្សា​យក​កាំបិត​កាប់​រយះ​ក្បាល​បុរស​ម្នាក់​ជាប់​ខ្នោះ​

     ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយពី​បានធ្វើ​សកម្មភាព​ប្រើ​កាំបិត​កាប់​ជនរងគ្រោះ​ត្រូវចំ​ក្បាល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ សង្ស័យ​រឿង​គំនុំ​ដែល​អំពើហិង្សា​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​០១ ​ខែមេសា ​ឆ្នាំ​២០១៦​កន្លងទៅនេះ នៅ​ភូមិ​ដាច​ធំ ឃុំ​ចុង​ដាច​ធំ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

     សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា  ជនបង្ក​ឈ្មោះ ឃន់ អាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ស្នាក់នៅ ភូមិ​ដាច​ធំ ឃុំ​ចុង​ដាច​ធំ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ពៅ ស៊ាន ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ជាមួយគ្នា​។​

     ទោះយ៉ាងណា​គេ​មិនទាន់​ដឹង​ច្បាស់​ថា​រឿងនេះ​កើតឡើង​ដោយសារតែ​ទំនាស់​សម្តី ឬ​ជា​គំនុំ​នោះទេ​។​

     បច្ចុប្បន្ន​ជនបង្ក​កំពុង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ ដើម្បី​ធ្វើការ​សាកសួរ​និង​បន្ត​ចាត់ការ​តាម​នីតិវិធី ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់