​បុរសម្នាក់ស្រកអស់ ៣៩ គីឡូក្នុងពេល ៥ ខែ ក្រោយកាត់បន្ថយអាហារមានជាតិស្ករនិងខ្លាញ់

ចុះទម្ងន់ពិបាកជាងការឡើងទម្ងន់។

តើហេតុអ្វីបានជាសម្រកទម្ងន់?! វាជាសំណួរដែលមនុស្សភាគច្រើនបានសួរខ្លួនឯង។ មូលហេតុទូទៅបំផុត គឺយើងមិនអាចគ្រលៀសភ្នែកចេញពីអាហារឆ្ងាញ់ៗ លំហាត់ប្រាណគឺពិតជាលំបាក ហើយអ្នកគិតថាខ្លួនឯងគ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណ។

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Twitter ម្នាក់ដែលអាចបញ្ចុះទម្ងន់របស់ខ្លួនពី១៦០គីឡូក្រាម មកនៅត្រឹម ១២១ គីឡូក្រាមនៅក្នុងរយៈពេលត្រឹម៥ខែ មានភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងចុច Like ជាង ១៧.០០០ដង និងចែកចាយបន្តជាង៥.០០០ដង។

យោងទៅតាមសារបង្ហោះលើ Twitter របស់គាត់ បច្ចុប្បន្នគាត់កំពុងព្យាយាមបញ្ចុះទម្ងន់របស់គាត់ឱ្យនៅត្រឹម ៨០គីឡូនៅក្នុងរយៈពេលប្រាំខែខាងមុខទៀត។

ពេលដែលគាត់ចាប់ផ្តើមសម្រេចចិត្តបញ្ចុះទម្ងន់ គាត់មានទំងន់ ១៦០គីឡូ។

គាត់អាចស្រកបាន ៣៩គីឡូក្រាមក្នុងរយៈពេលតែ ៥ខែ ហើយឥឡូវនេះគាត់មានទម្ងន់ ១២១គីឡូក្រាម!

នៅក្នុងសារ Twitter របស់គាត់ គាត់បានចែករំលែកនូវវិធីបញ្ចុះទម្ងន់សាមញ្ញមួយចំនួន ដែលអាចធ្វើតាមបានយ៉ាងងាយដោយមនុស្សជាច្រើន។ គាត់បានចែករំលែកថា ការទទួលទានអាហារ និងអាហារបំប៉នគឺជាអ្វីដែលគួរតែត្រូវបានសង្កត់ធ្ងន់ ក្រៅពីតម្រូវការក្នុងការធ្វើលំហាត់ប្រាណ ដូចជាការរត់ហាត់ប្រាណ ការដើរ និងការទៅហាត់ប្រាណនៅ Gym ផ្ទាល់។

សម្រាប់ការទទួលទានអាហារ គាត់បានកាត់ផ្តាច់ការទទួលទានអាហារជាតិស្ករ និងអាហារមានជាតិខ្លាញ់ពីរបបអាហារប្រចាំថ្ងៃរបស់គាត់។ ដើម្បីបញ្ចុះទម្ងន់ បន្លែនិងផ្លែឈើអាចត្រូវបានបន្ថែមនៅក្នុងបញ្ជីរាយមុខម្ហូបប្រចាំថ្ងៃរបស់អ្នក៕

adverise with khmeread