ស្រឡាញ់គ្នាយូរហើយទើបតែដឹងថាគាត់ជាមហាសេដ្ឋីនៅថ្ងៃដែលគាត់ប្រគល់ចិញ្ចៀនរៀបការ តែនាងធ្វើរឿងមិននឹកស្មានដល់ដាក់គាត់វិញ

យោងតាមផុសមួយលើវេបសាយ Reddit នារីម្នាក់មកពីទីក្រុង Washington បានប្រឹងប្រែងធ្វើការយ៉ាងខ្លាំងមិនមែនទ្រទ្រង់ជីវភាពតែខ្លួននាងនោះទេ ប៉ុន្ដែនាងធ្វើវាក៏ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុដល់មិត្តប្រុសនាងដែរ ដូច្នេះគាត់អាចបន្តក្តីសុបិនរបស់គាត់ក្នុងនាមជាអ្នកនិពន្ធ។ យ៉ាងណាមិញ នៅពេលគាត់លុតជង្គង់សុំនាងរៀបការ ទើបនាងដឹងថា គាត់តាមពិតជាមហាសេដ្ឋី។ នាងខឹងយ៉ាងខ្លាំង និងសម្រេចចាកចេញពីជីវិតគាត់។

នារីម្នាក់នោះ (ដែលគេមិនបង្ហាញអត្តសញ្ញាណ) បានចែករំលែករឿងរ៉ាវនោះថា មិត្តប្រុសរបស់នាងបានសុំនាងរៀបការ និងស្នើសុំឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនរៀបការមួយ។ នាងបានសើចដាក់គាត់ ហើយនិយាយថា "យើងមិនមែនអ្នកមានផង ហេតុអ្វីត្រូវចុះហត្ថលេខា?"។

ហើយគាត់បានលាតត្រដាងថា គាត់គឺជាអ្នកស្នងមរតកនៃទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។ បន្ទាប់ពីដឹងការពិត នាងបានខឹងនឹងគាត់យ៉ាងខ្លាំង។ ដោយសារអំឡុងពេលនោះ ពួកគេរស់ជាមួយនឹងគ្នា ហើយនាងធ្វើការដល់ទៅពីរកន្លែងដើម្បីជួយហិរញ្ញវត្ថុគាត់ដល់ទៅ៣ឆ្នាំ។

លើសពីនោះនៅពេលសុនខចិញ្ចឹមរបស់ពួកគេឈឺ នាងបានយកគ្រឿងអលង្ការម្ដាយចុងរបស់នាងដើម្បីបង់ថ្លៃព្យាបាលថ្នាំថ្លៃទៀតផង។ នារីម្នាក់នោះមិនអាចទទួលយកការពិតបានទេ ដែលគាត់មិនដែលជួយនាងសោះអំឡុងពេលនោះ។

បុរសនោះបន្ទាប់មកបានបកស្រាយថា គាត់មិនដែលប្រាប់ការពិត ដោយសារគាត់គិតថានារីគ្រប់រូបនឹងចូលចិត្តលុយគាត់ជាងគាត់។ ដូច្នេះគាត់ចង់រស់ដោយឯករាជ្យដោយមិនត្រូវការលុយរបស់គ្រួសារគាត់ទេ។

នារីនោះមិនអាចទទួលយកការបកស្រាយគាត់ ហើយនិយាយថា "បងឯងមិនឯករាជ្យនោះទេ ខ្ញុំខំជួយហិរញ្ញវត្ថុបងឯងដល់ទៅ៣ឆ្នាំឯណោះ"។ នៅពេលនាងនិយាយអំពីគ្រឿងអលង្ការម្ដាយចុងរបស់នាង គាត់និយាយយ៉ាងត្រជាក់ថា "បងស្មានតែអូគ្រាន់តែនិយាយចោលទេ"។

នារីម្នាក់នោះមិនអាចទទួលយកភាពអាត្មានិយមរបស់គាត់បាន ហើយបានបណ្ដេញគាត់ចេញពីផ្ទះ។ ផុសរបស់នាងត្រូវបានអ្នកលេងអ៊ីនធឺណេតចែករំលែកជាច្រើន និងភាគច្រើននៃពួកគេគិតថា នាងសម្រេចចិត្តបានត្រឹមត្រូវដើម្បីបែកគ្នាពីគាត់។ ខ្លះនិយាយថា គាត់ជាអ្នកមាន ប៉ុន្ដែគាត់នឹងមិនឱ្យនាងចំណាយលុយរបស់គាត់បាននោះទេ។ ខ្លះទៀតថា "គាត់រីករាយនឹងឃើញនាងធ្វើអ្វីគ្រប់យ៉ាង ក្នុងទំនាក់ទំនងនោះ" ហើយមានម្នាក់និយាយថា "ឱព្រះអើយ! នរណាក៏ចិត្តដាច់ឱ្យនារីដែលខ្លួនស្រឡាញ់ឆ្លងកាត់រឿងទាំងអស់ទៅកើត"៕

adverise with khmeread

អ្នកនឹងចូលចិត្ត