adverise with khmeread 12718081 1088882927822046 1705587187365216588 n

មកពី​ឆេង​ម៉េង​បើកឡាន​ចុះ​ទូកដ​ជ្រុល​ធ្លាក់​ទន្លេ​ស្លាប់​៧​នាក់​

    កណ្ដាល ៖ នៅ​ព្រលប់​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៦​នេះ មាន​ហេតុការណ៍​រថយន្ត​ធ្លាក់ចូល​ទឹកទន្លេ ហើយ​បាន​លេច​បាត់​មនុស្ស​៧​នាក់ នៅ​កំពង់ចម្លង​ភូមិ​ព្រែក​ខ្សេវ និង​ភូមិ​អង្គ​តាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា រថយន្ត​ដែល​ធ្លាក់​ទន្លេ​ម៉ាក លុច​ស៊ី​ស RX300 មាន​អ្នកបើកបរ និង​អ្នករួមដំណើរ​ក្នុង​រថយន្ត​៧​នាក់ បាន​ចេញពី​ឆេង​ម៉េង នៅ​ភូមិ​ខ្ពប ហើយ​បានធ្វើ​ដំណើរ​ទៅ​លំនៅដ្ឋាន​វិញ​នៅ​សង្កាត់​ព្រេ​ក​សំរោង ក្រុង​តាខ្មៅ​។​

    តែដោយសារ​តែ​អ្នកបើកបរ​ជាន់​ហ្គ្រែ​រ​ជ្រុល ពេល​ដល់​កំពង់ចម្លង​ព្រែក​ខ្សេវ​-​អង្គ​តាង ក៏​រថយន្ត​ស្ទុះ​ធ្លាក់ចូល​ទឹកទន្លេ​លិច​បណ្ដាលឱ្យ​មនុស្ស​ក្នុង​រថយន្ត​៧​នាក់​បាត់​ខ្លួន។​

    រហូតមកដល់​ម៉ោង៨ និង​៥០​នាទី​យប់​នេះ​សមត្ថកិច្ច​បាននិងកំពុង​ជួយសង្គ្រោះ​របួស ហើយ​ និង​ស្រង់​រថយន្ត​ឡើងគោក ដែល​ក្នង​នោះ​មាន​អ្នកស្លាប់​ចំនួន​៧​នាក់​ក្មេង​៥ នាក់​ប្រុស​៣​នាក់​ស្រី​២​នាក់​មនុស្ស​ចាស់​២​នាក់​ប្រុស​១​នាក់​និង​ស្រី​១​នាក់​។ ​នៅរស់​មនុស្ស​ចាស់​២​នាក់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់