យន្តហោះពី New York ទៅ Phoenix គាំងម៉ាស៊ីនមួយហើយមួយទៀតៗ ដល់១ម៉ោងក្រោយមក នារីសក់ទង់ដែងម្នាក់លាន់មាត់ពាក្យមួយម៉ាត់ ស្ងាត់មួយយប់ហោះ

សំណើច ៖ ហោះចេញពី New York ទៅ Phoenix បាន ១៥ នាទី កាពីទែនយន្តហោះប្រកាសថា "អស់លោកលោកស្រីអ្នកនាងកញ្ញា ម៉ាស៊ីនមួយរបស់យើងបានគាំងហើយ។ គ្មានអ្វីត្រូវបារម្ភទេ។ ការហោះហើររបស់យើងនឹងយឺត ១ ម៉ោង ប៉ុន្តែយើងនៅសល់ម៉ាស៊ីន ៣ ទៀត"។

សាមសិបនាទីក្រោយមក កាពីទែនប្រកាសថា "ម៉ាស៊ីនមួយទៀតគាំងហើយ ហើយយើងនឹងយឺត ២ ម៉ោង។ ប៉ុន្តែកុំបារម្ភ យើងនៅតែអាចហោះបានលើម៉ាស៊ីន២"។

មួយម៉ោងក្រោយមក កាពីទែនប្រកាសថា "ម៉ាស៊ីនមួយទៀតគាំងហើយ ហើយយើងនឹងយឺត ១ ម៉ោងថែមទៀត។ ប៉ុន្តែកុំបារម្ភ យើងនៅសល់ម៉ាស៊ីនមួយទៀត"។ 

អ្នកដំណើរស្រីសក់ទង់ដែងម្នាក់បានងាកទៅខ្សឹបប្រាប់បុរសម្នាក់អង្គុយនៅក្បែរនាង រួចស្រែកភ្លាត់មាត់ថា "ចុមបើខូចម៉ាស៊ីនមួយទៀត យើងមិនជាប់នៅលើមេឃរហូតហើយទេចឹង!"៕ 

adverise with khmeread