adverise with khmeread Arthritis joint painmhnk 1

ភេសជ្ជៈ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ទាំង ៥ សម្រាប់​អ្នក​កើត​ជំងឺ​រលាក​សន្លាក់​

    ​ភេសជ្ជៈ​បំបាត់​ការឈឺចាប់​រលាក​សន្លាក់​ពូកែ​លេខ​មួយ​គឺ​ទឹក​បន្លែ​ផ្លែឈើ​។ ទឹក​បន្លែ​ផ្លែឈើ​ក៏​ជា​វិធី​ដ៏​ល្អ​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ការ​ហើម​ដែលជា​មូលហេតុ​នាំឱ្យ​កើត​ជំងឺ​រលាក​សន្លាក់​ផងដែរ​។ ពេល​ឈឺសន្លាក់​ហើយ​លោកអ្នក​មិន​ចង់​លេបថ្នាំ​ពេទ្យ សូមកុំ​បារម្ភ គេ​មាន​ជម្រើស​ទឹក​បន្លែ​ផ្លែឈើ​ដ៏​មានឱជារស​ដើម្បី​បំបាត់​ការឈឺចាប់ និង​កាត់បន្ថយ​ការ​ហើម​ក្នុងពេល​តែមួយ​។

​     ខាងក្រោម​នេះ​គឺជា​រូបមន្ត​ងាយៗ​ដែល​អាចជួយ​ដល់​អ្នកជំងឺ​រលាក​សន្លាក់​ដើម្បី​បំបាត់​ការឈឺចាប់​។

​    ​១. ទឹក​ម្នាស់ ការ៉ុត និង​ស្ពៃ​ចិន (Celery)
​    ​- ការ៉ុត ៥
​    ​- ស្ពៃ​ចិន ២ ទង​
​    ​- ម្នាស់ ១១៣ ក្រាម​
​    ​- ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​បាយ​

​    ​២. ទឹកក្រូច​ពោ​ធ៍​សាត់ និង​ល្ហុង​ទុំ​
​    ​- ល្ហុង​ទុំ​ចិត​សំបក​រួច ១/៤ នៃ​ផ្លែ​ទាំងមូល​
​    ​- ក្រូច​ពោ​ធ៍​សាត់​ធំ ១ ផ្លែ​

​    ​៣. ទឹក​ល្ហុង និង​បឺ​រ​ខៀវ ឬ ផ្លែ​ប្លូ​បឺ​រី (Blueberry)
​    ​- វាល់​ផ្លែ​ប្លូ​បឺ​រី ២ ពែង​ចំណុះ ០,២៥ លីត្រ​
​    ​- ល្ហុង​ទុំ​ចិត​សំបក​រួច ១/៤ នៃ​ផ្លែ​ទាំងមូល​

​    ​៤. ទឹក​ការ៉ុត និង​ស្ពៃ​ប្រូ​ខូ​លី (Broccoli)
​    ​- វាល់​ស្ពៃ​ប្រូ​ខូ​លី​ដែល​កាត់​ជា​កង់ៗ​ហើយ ចំនួន កន្លះ​កែវ (​កែវ​ចំណុះ ០,២៥ លីត្រ​)
​    ​- មើម​ការ៉ុត​ទំហំ​ល្មម ៣ មើម​
​    ​- ប៉ោម ១ ផ្លែ (​កាត់​ស្នូល​បោះចោល​)
​    ​- ក្រូចឆ្មា​ចិត​សំបក​រួច មួយ​ចំហៀង​

​    ​៥. ទឹក​ទទឹម និង​ផ្លែ​ឆើ​រី ជូរៗ (Sour Cherry)
​    ​- វាល់​ផ្លែ​ឆើ​រី​ជូរៗ ២ កូន​កែវ (​កែវ​ចំណុះ ០,២៥ លីត្រ​)
​    ​- ផ្លែ​ទទឹម ១ ដែល​បកសំបក​រួច​
​    ​- ប៉ោម ១ ផ្លែ (​កាត់​ស្នូល​បោះចោល​)

​    ​សម្រាប់​រូបមន្ត​នីមួយៗ គ្រាន់តែ​យក​គ្រឿងផ្សំ​ទាំងអស់​ដាក់ចូល​ម៉ាស៊ីន​ក្រឡុក រួច​ចាក់​ដាក់​កែវ​ទទួលទាន​ជាការ​ស្រេច​។ លោកអ្នក​អាច​ជ្រើសរើស​រូបមន្ត​ងាយ​ណាមួយ​ក្នុងចំណោម​រូបមន្ត​ទាំង ៥ ហើយ​សូមកុំ​បារម្ភ​ចំពោះ​សុវត្ថិភាព​ក្នុងការ​ផឹកទឹក​បន្លែ​ផ្លែឈើ​ទាំង ៥ រូបមន្ត​នេះ ព្រោះ​វា​បាន​ឆ្លងកាត់​ការពិសោធន៍​ត្រឹមត្រូវ​រួច​អស់ហើយ ទើប​អ្នកជំនាញ​ចងក្រង​យកមក​បង្ហាញ​។

​    ​ផឹក​វា​ឱ្យបាន​រាល់ថ្ងៃ​រឹតតែ​ប្រសើរ ដើម្បី​បំបាត់​ជំងឺ​រលាក​សន្លាក់​។ លោកអ្នក​អាច​ទទួលទាន​ទឹក​បន្លែ​ផ្លែឈើ​ទាំងនេះ​បាន​គ្រប់​ពេលដែល​លោកអ្នក​ចង់ ហើយ​ត្រូវ​អនុវត្តតាម​កម្រិតរ​ង្វា​ស់​ដែល​បាន​រៀបរាប់​ខាងលើ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេតុ​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់