Elon Musk ផ្សាំបន្ទះឈីបក្នុងខួរជ្រូក ក្នុងបំណងប្រើវាលើមនុស្សនាពេលអនាគត

លោក Elon Musk បានបង្ហាញសត្វជ្រូកមួយក្បាលឈ្មោះ Gertrude ជាមួយបន្ទះឈីបកុំព្យួទ័រដែលមានទំហំប៉ុនកាក់នៅក្នុងខួរក្បាលរបស់វា ដើម្បីបង្ហាញពីមហិច្ឆតារបស់គាត់ក្នុងការបង្កើតម៉ាស៊ីនដំណើរការផ្ទាល់ជាមួយខួរក្បាល។

មហាសេដ្ឋីសហគ្រិនមរូបនេះបាននិយាយនៅលើបណ្តាញអ៊ីនធឺណេតថា "វាដូចជាប្រភេទបន្ទះ Fitbit (ឧបករណ៍ប្រើប្រាស់តាមដានសុខភាព និងកាយសម្បទានអ្នកប្រើប្រាស់) នៅក្នុងលលាដ៍ក្បាលរបស់អ្នកជាមួយខ្សែភ្លើងតូចៗ"។

កម្មវិធី Neuralink (ដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស) របស់គាត់បានចាប់ផ្តើមអនុវត្តដំណើរការសាកល្បងទៅលើមនុស្សជាលើកដំបូងកាលពីឆ្នាំមុន។

ការតភ្ជាប់ផ្ទាល់នេះអាចនឹងអនុញ្ញាតឱ្យមនុស្សដែលមានជំងឺសរសៃប្រសាទអាចគ្រប់គ្រងទូរស័ព្ទ ឬកុំព្យូរទ័រជាមួយនឹងសតិរបស់ពួកគេ។

លោក Musk ជជែកវែកញែកការពារកម្មវិធីរបស់ខ្លួនមួយនេះថា បន្ទះឈីបបែបនេះអាចត្រូវបានប្រើដើម្បីជួយព្យាបាលជំងឺជាច្រើនដូចជាជំងឺវង្វេងស្មារតី ជំងឺ Parkinson's និងរបួសខួរឆ្អឹងខ្នង។

ប៉ុន្តែមហិច្ឆតាជាយូរមកហើយរបស់គាត់មួយនេះ គឺដើម្បីឈានទៅរកយុគសម័យដែលលោក Musk ហៅថា "បញ្ញាមហាមនុស្ស" ដែលជាផ្នែកមួយនៃប្រយុទ្ធប្រឆាំងនឹងបញ្ញាសិប្បនិម្មិត (AI) ដែលមានឥទ្ធិពលខ្លាំងក្លា ដូច្នេះគាត់និយាយថា AI អាចបំផ្លាញពូជមនុស្ស៕

adverise with khmeread