adverise with khmeread Index

ប៉ូលិសខណ្ឌសែនសុខក្របួចយុវជន២នាក់ ប្រើកាំបិតភ្ជង់ប្លន់ទូរស័ព្ទដៃ

    ភ្នំពេញ ៖ យុវជន២នាក់ត្រូវបានប៉ូលិសខណ្ឌសែនសុខបង្រ្កាបបានភ្លាមៗបន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្រើកាំបិតភ្ជង់ប្លន់យកទូរស័ព្ទដៃពីជនរងគ្រោះកាលពីវេលាម៉ោង៨និង៣០នាទីយប់ថៃ្ងទី១៥ខែធ្នួ២០១៥នៅចំណុចផ្លូវលំចូលសាលាភូមិន្ទវិចិត្រសិល្ប: ស្ថិតនៅភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
    ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជួន តារា ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរត់ម៉ូតូឌុបស្នាក់នៅផ្ទះជួលផ្លូវ៥៩៨សង្កាត់ទួលសង្កែខណ្ឌឫស្សិកែវ។ចំណែកឯជនសង្សយ័ទី១-ឈ្មោះ សាលី អារ៉ាហ្វាត ភេទអាយុ១៨ឆ្នាំមុខរបរៀនជួសជុលទូរសព្ទ័ដែស្នាក់នៅសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវនិងទី២-ឈ្មោះ រឿង វុទ្ធី អាយុ ២៩ឆ្នាំ មុខរបមិនពិតប្រាកដស្នាក់នៅផ្ទះក្រហមសង្កាត់ស្រះចកខណ្ឌដូនពេញ។
    ជនរងគ្រោះបានឲ្យដឹងថា ដំបូងជនរងគ្រោះបានអង្គុយចាំឌុបម៉ូយនៅរង្វង់មូលកាំកូសុីធីពេលនោះក៏មានជនសង្ស័យ២នាក់ខាងលើបានមកហៅឲ្យគាត់ឌុបមកម្តុំសាលាភូមិន្ទវិចិត្រសិល្បៈ។លុះពេលឌុបមកដល់ចំណុចខាងលើជនសង្ស័យឈ្មោះ សាលី អារ៉ាហ្វាតបានខ្ចីទូរសព្ទ័គាត់យកមកខលថាហៅបងប្អូនពេល ហើយជនសង្ស័យម្នាក់ទៀតឈ្មោះរឿង វុទ្ធីបានយកកាំបិតមកភ្ជង់ទៅលើជនរងគ្រោះហើយគំរាមយកលុយ បើគ្មានលុយអញយកទូរស័ព្ទដៃ។ពេលនោះជនរងគ្រោះបានឆ្លើយថាគាត់គ្មានលុយទេហើយក្រុមជនសង្ស័យក៏យកទូរស័ព្ទដៃរត់គេចខ្លួន។
    ពេលនោះជនរងគ្រោះក៍បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្នំពេញថ្មីក្រោយពីទទួលបានថាមានករណីខាងលើលោក ម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែនសុខបានចុះទៅដល់កន្លែងកើតហេតុនិងបញ្ជាកម្លាំងរបស់លោកតាមស្រាវជ្រាវហើយក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានភ្លាមៗនិងវត្ថុតាងដើម្បីសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី៕

adverise with khmeread

មតិយោបល់