160330195157 55 cancri 3 artist rendering exlarge 169

អង្គការ​ណា​សា​អះអាងថា​កែវ​យឺត​របស់ខ្លួន​បាន​រកឃើញ​ភព​ថ្មី​ឈ្មោះ Super-Earth

    ​អ្នកវិទ្យាសាស្ត្រ​បានដឹង​ជាច្រើន​ឆ្នាំ​មកហើយ​ថា​ភព 55 Cantri e ឬ "Super-Earth" ដែលមាន​ចម្ងាយ​៤០​ពន្លឺ​ឆ្នាំ​ពី​ផែនដី គឺ​ក្ដៅ​ខ្លាំងណាស់​។ ឥឡូវ​ពួក​អ្នកវិទ្យាសាស្ត្រ​បានដឹង​រឹតតែ​ច្បាស់​ថា​តើ​វា​ក្ដៅ​កម្រិតណា​។​

​    ​អង្គការ​ណា​សាបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កែវ​យឺត Spitzer Space បាន​បង្កើត​ផែនទី​សីតុណ្ហភាព​របស់​ភព 55 Cancri e ក្រាហ្វិក​ដំបូង​ពណ៌នា​នៃ​ទិន្នន័យ​កម្តៅ​សម្រាប់​ភព​ថ្មី​មួយ​នេះ​។​

​    ​លោក Brice Olivier Demory តារាវិទូ​ម្នា​ក់នៅ​សាកលវិទ្យាល័យ Cambridge បាន​និយាយថា "​លទ្ធផល​ស្រាវជ្រាវ​ចុង​ក្រោយនេះ​ប្រាប់​យើង​ថា ភព​នេះ​ក្តៅ​ខ្លាំង​ទាំងយប់​ទាំង​ថ្ងៃ​"​។​

​    ​ភព​ថ្មី​នេះ (​ក្រៅ​ប្រព័ន្ធ​សុរិយគតិ​) មាន​ទីតាំង​ស្ថិតនៅ​កៀក​ព្រះអាទិត្យ​របស់​វា ដែល​វា​វិល​ជុំវិញ​រាល់​១៨​ម៉ោង​ម្តង​។ និយាយ​ឱ្យ​ខ្លី​ពេល​ថ្ងៃ​គឺ​វា​បែរមុខ​ចំ​ព្រះអាទិត្យ​យ៉ាង​កៀក​បំផុត​។

​    ​ផែនទី​បង្ហាញថា​ពេល​ថ្ងៃ​ភព​នេះ​មាន​សីតុណ្ហភាព ២.៤២៦ អង្សា និង​ពេលយប់​មាន​សីតុណ្ហភាព ១.១២៦ អង្សា​៕

ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់