adverise with khmeread Leonardo fabbretti

ឪពុក​កំសត់​អង្វរ​ក្រុមហ៊ុន Apple ច្រើនលើក​ឱ្យ​ដោះ​សោ​ទូរស័ព្ទ​សព​កូន​របស់គាត់ តែ​ក្រុមហ៊ុន​នៅតែ​ប្រកាន់​ច្បាប់​សិទ្ធិ​សម្ងាត់​!

    ​ឪពុក​ដ៏​គួរ​ឲ្យ​សោកសៅ​ម្នាក់នេះ​បាន​កំពុង​សុំ​អង្វរ​ក្រុមហ៊ុន Apple អនុញ្ញាត​ឲ្យ​គាត់​ចូល​ទៅយក​រូបភាព​ពី​ទូរស័ព្ទដៃ iPhone របស់​កូន​គាត់​ដែល​បាន​ស្លាប់ទៅ​។​

​    ​តាមរយៈ​វេ​ប​សាយ Guardian បាន​ឲ្យ​ដឹងថា លោក Leonardo Fabbretti មានកូន​ចិញ្ចឹម​ឈ្មោះ Dama បាន​ស្លាប់​នៅ​អាយុ​១៣​ឆ្នាំ​ដោយសារ​ជំងឺមហារីក​ឆ្អឹង​នៅ​ខែកញ្ញា​ឆ្នាំទៅ​។​

​    ​ឥឡូវ​លោក Fabbretti បាន​សរសេរ​លិខិត​មួយ​ទៅ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook ជួយ​ដោះ​សោ​ទូរស័ព្ទ​របស់ Dama ដូច្នេះ​ទើប​គាត់​អាច​មើលឃើញ​រូបភាព​របស់​កូន​គាត់​។​

​    ​លោក Fabbretti បាន​សរសេរ​ក្នុង​លិខិត​មួយ​នោះ​កាលពី​ថ្ងៃទី​២១ ខែមីនា​ថា "​កុំ​បដិសេធ​ខ្ញុំ អនុស្សាវរីយ៍​នៃ​កូន​របស់ខ្ញុំ​។ ខ្ញុំ​មិនអាច​ចុះចាញ់​ទេ​។ ការបាត់បង់ Dama របស់ខ្ញុំ ខ្ញុំ​នឹង​ទាមទារ​ដើម្បី​បាន​រូបភាព​រយៈពេល​ពី​រ​ខែ គំនិត​និង​ពាក្យ​ដែល​ចារ​នៅក្នុង​ទូរស័ព្ទ​របស់​កូន​ខ្ញុំ​។​"

​    ​យោងតាម​សារព័ត៌មាន CNN លោក Fabbretti ដែល​រស់នៅ​អ៊ីតាលី​បានធ្វើការ​ទាក់​ដំបូង​ទៅ​ក្រុមហ៊ុន Apple នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ជា​ពេលដែល​កូន​គាត់​បាន​ស្លាប់​។ បុគ្គលិក​របស់​ក្រុមហ៊ុន Apple មាន​ចេតនា​យក​រូបភាព​ចេញពី iCloud ប៉ុន្ដែ Dama មិនបាន Back Up ទុក​នៅលើ​ឧបករណ៍​នោះឡើយ​។ ដូច្នេះ​ក្រុមហ៊ុន​បាន​និយាយថា នៅទីនេះ​គ្មាន​ផ្លូវ​ដើម្បី​ទាញយក​រូបភាព​ដោយ​គ្មាន​លេខ​សម្ងាត់​នោះឡើយ​។​

​    ​បន្ទាប់មក​លោក Fabbretti បាន​សរសេរ​នៅក្នុង​លិខិត​ថ្មី​ថា "​ខ្ញុំ​គិតថា​អ្វីដែល​បានកើត​ឡើង គួរតែ​ធ្វើ​ឲ្យ​អ្នក​គិត​អំពី​សិ​ទិ្ធ​ឯកជន​ដែល​អនុម័ត​ដោយ​ក្រុមហ៊ុន​របស់​អ្នក​ឡើងវិញ​។ បើទោះជា​ខ្ញុំ​ចែករំលែក​ទស្សនៈ​របស់​អ្នកជា​ទូទៅ ខ្ញុំ​គិតថា​ក្រុមហ៊ុន Apple គួរតែ​ផ្ដល់ជូន​នូវ​ដំណោះស្រាយ​សម្រាប់​ករណី​ពិសេស​ដូច​ខ្ញុំ​អ៊ីចឹង​"៕

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់