រដ្ឋាភិបាលឥណ្ឌាហាមឃាត់ហ្គេម PUBG រួមជាមួយនឹងកម្មវិធីទូរស័ព្ទចិនរាប់រយទៀត

បន្ទាប់ពីហាមឃាត់កម្មវិធី TikTok និងកម្មវិធីរាប់រយផ្សេងទៀត ក្រសួងអេឡិចត្រូនិចនិងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា (MeitY) បានហាមឃាត់ហ្គេម PUBG នៅឥណ្ឌា។

រដ្ឋាភិបាលឥណ្ឌាបានហាមឃាត់ហ្គេម PUBG រួមជាមួយនឹងកម្មវិធីទូរស័ព្ទចិនរាប់រយទៀតចំពេលជម្លោះរវាងចិននិងឥណ្ឌានៅតែបន្ត។

កាលពីខែមុន MeitY បានបញ្ជាក់ថា ពួកគេកំពុងត្រួតពិនិត្យហ្គេម PUBG រួមជាមួយនឹងកម្មវិធីចំនួន ២៥៨ ទៀត។ ដោយត្រួតពិនិត្យមើលកម្មវិធីទាំងអស់នេះ រដ្ឋាភិបាលឥណ្ឌាចង់ប្រាកដថា ទិន្នន័យនៃប្រជាជនរបស់ខ្លួន គឺសុវត្ថិភាពពីដៃរបស់រដ្ឋាភិបាលចិន។

ដើម្បីទប់ស្កាត់ការហាមឃាត់នៅក្នុងប្រទេសឥណ្ឌា PUBG Mobile ក៏បានផ្លាស់ប្តូរគោលការណ៍ឯកជនភាពរបស់ខ្លួនជាពិសេសសម្រាប់ប្រទេសឥណ្ឌា។ យ៉ាងណាមិញ វាមិនអាចបញ្ឈប់រដ្ឋាភិបាលឥណ្ឌាមិនឱ្យហាមឃាត់ហ្គេមនេះក្នុងប្រទេសនេះឡើយ ដែលវាគឺជាដំណឹងដ៏មហាអាក្រក់បំផុតសម្រាប់សហគមន៍ហ្គេមក្នុងប្រទេសឥណ្ឌា។

ហើយខាងក្រោមនេះ គឺជាបញ្ជីកម្មវិធី ដែលឥណ្ឌាហាមឃាត់ក្នុងប្រទេសនេះ៕

adverise with khmeread