adverise with khmeread Rtr2snol 2

Apple ធ្វើការ​កែប្រែ​កម្មវិធី Siri សម្រាប់​ឆ្លើយតប​នឹង​សំណួរ "I was raped" (​ខ្ញុំ​ត្រូវគេ​ចាប់រំលោភ​)

    ​ក្រុមហ៊ុន Apple បាន​កែ​កំណែ​ថ្មី​នៃ​ការឆ្លើយតប​របស់ Siri លើ​ពាក្យ "I was raped" (​ខ្ញុំ​ត្រូវគេ​ចាប់រំលោភ​) បន្ទាប់ពី​ការស្រាវជ្រាវ​បាន​រកឃើញថា​ការឆ្លើយតប​របស់​ជំនួយការ​ឌីជីថល​នូវ​មិន​គ្រប់គ្រាន់​នៅឡើយ​ទេ​។

​    ​ការសិក្សា​ថ្មីៗ​នេះ​ចេញផ្សាយ​ដោយ​អង្គភាព JAMA Internal Medicine បាន​ប្រៀបធៀប​ការឆ្លើយតប​ទៅនឹង​សំណួរ​ទាក់ទង​នឹង​សុខភាព​ផ្លូវចិត្ត អំពើហិង្សា និង​សុខភាព​ផ្លូវកាយ​ពី​ភ្នាក់ងារ​សន្ទនា​បួន​រួមមាន Siri របស់​ក្រុមហ៊ុន Apple, S Voice របស់​ក្រុមហ៊ុន Samsung, Google Now និង Cortana របស់​ក្រុមហ៊ុន Microsoft​។​

​    ​ការសិក្សា​បាន​រកឃើញថា ចម្លើយ​បានចេញ​មក​ដោយ​មិន​ជាប់លាប់​និង​មិន​ពេញលេញ ជាពិសេស​នៅពេល​វា​បាន​ចេញមក​ជាមួយនឹង​ពាក្យ រំលោភ (Rape) និង​ពាក្យ​ទាក់ទង​នឹង​អំពើហិង្សា​ក្នុង​គ្រួសារ​។ Siri, Google Now និង S Voice បាន​ឆ្លើយតប​ជាមួយនឹង​ជាមួយនឹង​ចម្លើយ​ផ្សេងៗ​ដូចជា "I don't know what you mean" ឬក៏ "I don't understand" និង​បាន​ណែនាំ​ឱ្យចូល​ទៅ​វេ​ប​សាយ​ផ្សេង​ដើម្បី​ស្វែងរក​ដោយ​ខ្លួនឯង​។​

​    ​អ្នកស្រាវជ្រាវ​បាន​និយាយថា ពួកគេ​បាន​ទាក់ទង​ក្រុមហ៊ុន​ទាំង​បួន​អំពី​របៀប​កែលម្អ​ការឆ្លើយតប​ទាំងនោះ​។ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​កែ​ការឆ្លើយតប​ស្របតាម​អារម្មណ៍​របស់​មនុស្ស និង​ចង្អុល​ឱ្យ​មនុស្ស​ងាក​ទៅរក​ប្រភព​ផ្សេងៗ នៅពេល​ទុកឱ្យ​មនុស្ស​សម្រេចចិត្ត​ធ្វើ​អ្វី​ផ្សេងទៀត​នាពេល​បន្ទាប់​ដោយ​ខ្លួនគេ​។

​    ​ឥឡូវ Siri ឆ្លើយតប​វិញ​ជាមួយនឹង​លីង National Sexual Assault Hotline​។ ហើយ​អ្នកតំណាង​ក្រុមហ៊ុន Apple ម្នាក់​បាន​បញ្ជាក់ថា​ការផ្លាស់ប្ដូរ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៧ ខែមីនា​មកម្ល៉េះ ដោយមាន​ការពន្យល់​ក្បោះក្បាយ​ទៅ​អ្នកប្រើប្រាស់ និង​មិន​ឆ្លើយ​ឆ្កុយៗ​ដូច​ពីមុន​ទៀតឡើយ​។ ហើយ​ក្រុមហ៊ុន​បី​ផ្សេងទៀត​ពុំទាន់​ធ្វើតាម​កែ​ណែនាំ​របស់​អ្នកជំនាញ​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់