បុរសម្នាក់នៅតែញញឹមស្រស់ទៀត ទោះត្រូវកូនឆ្លាមខាំដៃជាប់មិនព្រមលែង

បុរសម្នាក់មើលទៅដូចមិនខ្លាចអ្វីសោះ និងបានបីត្រីឆ្លាម ដែលខាំដៃគាត់មិនលែងនោះទៀត។

មនុស្សរាប់រយនាក់នាំគ្នាចោមរោមមើលបុរសនោះត្រូវបានត្រីឆ្លាមតូចមួយក្បាលខាំដៃគាត់ជាប់អត់ព្រមលែងនៅលើឆ្នេរខ្សាច់ Jensen Beach រដ្ឋ Florida។

មនុស្សអាចនឹងមិនជឿនូវអ្វីដែលពួកគេបានឃើញ ខណៈដែលត្រីឆ្លាមនោះខាំដៃគាត់រឹតតែខ្លាំង នៅពេលព្យាយាមទាញវាចេញ។

បុរសនោះមើលទៅមិនខ្លាចអ្វីសោះ និងនៅតែញញឹមស្រស់នៅពេលកំពុងនិយាយជាមួយនឹងក្រុមសង្គ្រោះ Martin County Ocean Rescue ដែលមកដើម្បីដកត្រីចេញពីដៃគាត់៕

adverise with khmeread