adverise with khmeread 1

កាមេរ៉ា RX10 III របស់​ក្រុមហ៊ុន Sony ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ ប៉ុន្ដែ​តម្លៃ​វិញ​ញាក់សាច់​

    ​ក្រុមហ៊ុន Sony បានប្រកាស​កាលពី​ថ្ងៃ ១ មេសា​អំពី​កាមេរ៉ា​ថ្មី RX10 III ប្រភេទ Cyber-shot ដែលមាន​លក្ខណៈ​ស​ម្ប​តិ្ត​ពិសេស​ជាច្រើន​ដូចជា កែវ​ហ្ស៊ូ​ម ២៥x និង​រូបភាព​នឹងថ្កល់​ល្អ​មិន​ភ្លូ​។   

​     កែវ​ហ្ស៊ូ​ម Zeiss Vario-Sonnar T ដែលមាន​កម្រិត​ហ្ស៊ូ​ម ២៣-៦០០ មិល្លីម៉ែត្រ មាន​សមត្ថភាព​ថត​ហ្ស៊ូ​ម​បាន​គ្រប់​កម្រិត​ដឺ​ក្រេ និង​មាន​ប្រេកង់​ពី f/2.4 ទៅ f/4 ។ កាមេរ៉ា​នេះ​មាន​បន្ទះ​ឈី​ប​ប្រភេទ Exmor RS CMOS កម្រាស់ ១ អ៊ី​ញ​ដែល​អាច​ចាប់យក​រូបភាព​ធំ​ហំ ២០,១​មេ​ហ្គា​ភិ​ច​សែ​ល និង​ថត​វីដេអូ​ក្នុង​កម្រិត 4K យ៉ាងច្បាស់​ក្រឡែត​។​

​    ​ចំណែក​ល្បឿន Autofocus របស់​វា​វិញ​ប្រើពេល​ត្រឹមតែ ០,០៩ វិនាទី​ប៉ុណ្ណោះ ដែល​នេះ​ពិតជា​ល្បឿន​ដ៏​លឿន​និង​គួរ​ឲ្យ​ទុកចិត្ត​។ ចំណែក​តម្លៃ​របស់​វា​គឺ ១.៥០០​ដុល្លារ​។​

​    ​សូម​មើល​រូបភាព​ចាប់​ដោយ​កាមេរ៉ា RX10 III ខាងក្រោម​៕

adverise with khmeread
ប្រភព៖ devicespecs

អ្នកនឹងចូលចិត្ត

មតិយោបល់