adverise with khmeread Ed38f3a1 8d41 4b02 89d5 54a52a1887c8

នារី​វ័យក្មេង​២​នាក់​ត្រូវ​ចោរ​២​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​បានសម្រេច​

     ភ្នំពេញ ៖ ជនសង្ស័យ​ប្រដាប់អាវុធ​២​នាក់​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្តុ​ប​ពី ពី​នារី​២​នាក់​បានសម្រេច​រួច​គេចខ្លួនបាត់ ខណៈ​នារី​ទាំង​២​ជិះ​ចេញពី​ខួបកំណើត​មិត្ត​ភក្ត្រ​នៅ​កោះ​ពេជ្រ បំណង​ត្រឡប់ទៅផ្ទះ​វិញ​។​

     អំពើ​ប្លន់​ប្រដាប់អាវុធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ ភី​ធី​ធី ក្បែរ​ខ្លោង​ចូល​វត្ត​នាគ​វ័​ន្ត តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្សី ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

     តាម​សម្តី​រៀបរាប់​ពី​នារី​រងគ្រោះ​ទាំង​២​នាក់​បាន​ឲ្យ​ដឹងថា ដំបូង​ពួកនាង​ទាំង​២​នាក់​បាននាំគ្នា​ទៅ​ខួបកំណើត​មិត្ត​ភក្ត្រ​នៅ​កោះ​ពេជ្រ ហើយ​នៅវេលា​ម៉ោង​កើតហេតុ​បានចេញ​មកវិញ​បំណង​ត្រឡប់ទៅផ្ទះ​នៅ​ម្តុំ​ពោធិ៍ចិនតុង ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DQ-0279 តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្សី។​

     ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ ZoomerX  មិន​ចាំ​ស្លាក​លេខ ជិះ​មក​ក្បែរ​ដោយបាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​អា​មេ​ភ្ជង់​គំរាម​បាញ់​។ ពេល​ឃើញ​ដូច្នេះ​រូបគេ​ទាំង​២​នាក់​មានការ​ភ័យ​តក់ស្លុត​ជាខ្លាំង ដោយ​ឈប់​និង​ផ្តួល​ម៉ូតូ​ចោល​រត់​យករួចខ្លួន ហើយ​ក្រុមចោរ​បាន​លើក​ម៉ូតូ​យកទៅ​បាត់​តែម្តង​។​

     ក្រោយមក​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ដឹក​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​បុ​ស្តិ៍​ស្រះចក​ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​៕

adverise with khmeread

មតិយោបល់