adverise with khmeread 16ceaf03 18b9 4b80 b2c6 2ba5bf170c8f

ចោរ​អំបុក​ចោរ​រ​អំបែង​លួច​ខោអាវ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ជំ​ណោម​បក្ខពួក​៤​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣ ខែ​មេសា​ ឆ្នាំ​២០១៦ ម៉ោង១០ ​និង​៤៥​នាទី បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ខោអាវ​មួ​បាវ​ធំ​នៅ​ចំណុច​ក្នុង ផ្សារ​ច្បារអំពៅ ផ្លូវ​លេខ​៣៦៧ ភូមិ​កណ្តាល សង្កាត់ ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​២ ខែ​មេសា។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ​សោម ស្រី​និ​ច ភេទ​ស្រី អាយុ៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ខោអាវ ស្នាក់​នៅផ្ទះ៤៤១ ផ្លូវ២៤BT​ ភូមិ​ត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌ​មាន​ជ័យ។​

    ចំណែក​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ប្រាក់ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត ប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ២០១៦ ម៉ោង១២ និង៤៥​នាទី ជនរងគ្រោះ​បានរៀបចំ​ខោអាវ​ដាក់ចូល​ក្នុង​បាវ​៣​បាវ​ធំ ទុក​នៅ លើ​គ្រែ​ក្នុង​ផ្សារ​ច្បារអំពៅ រួច​ឲ្យ​កម្មករ​ដឹកយក​ទៅ​ទុក​នៅផ្ទះ។​

    ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​៤​នាក់ ឈ្មោះ​ប្រាក់ រស្មី​,​ឈ្មោះ​ពៅ ភា​រុណ​,​ឈ្មោះ​ភា​,​ឈ្មោះ​ជុក បាន​លួច​យក​ខោអាវ​មួយ​បាវ​ធំ​ទៅ​លាក់ទុក​ក្បែរ​ផ្សារ រហូតដល់​ម៉ោង​៥ និង៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ជនសង្ស័យ​នាំគ្នា​ចែក​ខោអាវ​គ្នា ក៏ត្រូវ​បាន ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​នោះ​ឃើញ ក៏​ទៅ ប្រាប់​ជនរងគ្រោះ។​

    លុះដល់​ថ្ងៃទី០៣ ខែ​មេសា​ ឆ្នាំ២០១៦ ម៉ោង១០ និង៤៥នាទី ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​ឈ្មោះ​ប្រាក់ រស្មី​នៅ​ផ្សារ​ច្បារអំពៅ ក៏​ឃាត់ខ្លួន យកមក​ប្រគល់ជូន​សមត្ថកិច្ច​ចាត់កា​រ​តាមច្បាប់។​

    បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ​ប្រាក់ រស្មី ឃាត់ខ្លួន បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់