ការថតភាពយន្ត Batman ត្រូវផ្អាក ក្រោយតួឯកឆ្លងកូវីដ១៩

ការថតរឿង The Batman ត្រូវបានផ្អាកម្តងទៀត គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការថតបានដំណើរការឡើងវិញ ក្រោយការបិទសកម្មភាពនានាដើម្បីទប់ស្កាត់វីរុសកូរ៉ូណា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឹងថា ការផ្អាកក្នុងការថតខ្សែភាពយន្តនេះ ដែលបញ្ជាក់ដោយលោក Warner Bros គឺដោយសារតែតួឯកប្រុស Robert Pattinson បានធ្វើតេស្តរកឃើញវីរុសនេះ។

លោក Warner Bros បាននិយាយថាសមាជិកម្នាក់នៃក្រុមការងារផលិតកំពុងដាក់ខ្លួនឯងឯកោ ប៉ុន្តែមិនបាននិយាយថាជានរណានោះទេ។

ការថតខ្សែភាពយន្តបានចាប់ផ្តើមនៅទីក្រុង Glasgow កាលពីដើមឆ្នាំនេះប៉ុន្តែត្រូវបានបញ្ឈប់ដោយសារតែជំងឺរាតត្បាត។

អ្នកនាំពាក្យឱ្យក្រុមហ៊ុនថតបាននិយាយថា "សមាជិកម្នាក់នៃវណ្ណកម្មរឿង Batman បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយកំពុងនៅឯកោស្របតាមពិធីសារដែលបានបង្កើត ហើយការថតខ្សែភាពយន្តត្រូវបានផ្អាកជាបណ្តោះអាសន្ន"។

វេបសាយ Vanity Fair បានរាយការណ៍ថា តារាសម្តែងជនជាតិអង់គ្លេស Pattinson អាយុ ៣៤ ឆ្នាំបានឆ្លងវីរុសកូរ៉ូណា គឺប៉ុន្មានថ្ងៃបន្ទាប់ពីការថតចាប់ផ្តើមឡើងវិញនៅជិតទីក្រុងឡុងដ៍ បន្ទាប់ពីពន្យាពេលថត ៦ ខែ៕ 

adverise with khmeread