98fda3a5 cf6f 420f b82b 1390e03eb4a5

ងងឹតមុខ រអិល​ជើង​ធ្លាក់​ពីលើផ្ទះ​ជាន់​ទី​៣​បាក់ជើង​ខាងឆ្វេង​និង​បែកក្បាល​ធ្ងន់ធ្ងរ​

     ភ្នំពេញ ៖ បុរស​ជា​កម្មករ​ជាងដែក ម្នាក់​បាន​រងរបួស​បាក់ជើង​ឆ្វេង​៣​កង់ និង​បែកក្បាល​ធ្ងន់ធ្ងរ​ដោយសារ​ថា​គាត់​ងងឹតមុខ​ព្រោះ​បន្ទាប់ពី​ចប់​ការងារ​ពី​ម៉ោង ៦​ល្ងាច​រហូតមកដល់​ម៉ោង​កើតហេតុ​ជនរងគ្រោះ​នៅ​មិនទាន់​ហូបបាយ​នៅឡើយ​ទេ ហើយ​បាន​រអិល​ជើង​ធ្លាក់​ពី​ផ្ទះ​ជាន់​ទី​៣ តែម្តង​។​

     ហេតុការណ៍​ភ្ញាក់ផ្អើល នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង ១០​នាទី​យប់​ថ្ងៃទី ៣ មេសា ២០១៦ នៅ​ចំណុច​ផ្ទះល្វែង​គេ​អោយ​ជួលជុល ក្នុង​បុរី​ញ៉ូ​ថោ​ន ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កកាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

     បុរសរងគ្រោះ​ឈ្មោះ ហ៊​ន ហឿន អាយុ ៤០​ឆ្នាំ​មុខរបរ​កម្មករ​ជាងដែក ស្នាក់នៅ​កន្លែងកើតហេតុ  មាន​ទីលំនៅ​ភូមិពាល​ទូល ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល។​

     តាម​ប្រភពពី​ប្អូនថ្លៃ​ដែល​ធ្វើការ​ជាមួយគ្នា បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ បន្ទាប់ពី​ចប់​ការងារ​នៅ​ម៉ោង​៦​ល្ងាច ហើយ​គាត់​ជា​ប្អូនថ្លៃ​បាន​ទៅ​ទិញ​បាយ​ម្ហូប យកមក​ហូប​ជុំគ្នា តែ​ជនរងគ្រោះ​មិនបាន​ហូបបាយ​នោះទេ​ព្រោះថា​អត់​ស្រួលខ្លួន​សុំ​ឡើងទៅ​ងូតទឹក និង​សំ​រាន​មុន​ហើយ។

     លុះដល់​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​មានការ​ឮថា​មាន​មនុស្ស​ធ្លាក់​ពីលើផ្ទះ ដល់ពេល​គាត់​ចេញមក​មើល ទើប​ដឹងថា​ជា​បងថ្លៃ​ខ្លួនឯង​សោះ បង្ក​ឲ្យ​មានការ​ភ្ញ​កាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូល​ដ្ធា​ន​ចុះមក​មើល​នៅ​កន្លែង​តែម្តង​។​

     ក្រោយពេល​កើតហេតុ  កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​ក្រុម​សង្គ្រោះ អង្គភាព ៧១១ មក​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់