WOW មិនធម្មតា គីម លីហ្សា ចង់បើកហាងលក់ពេជ្រ ប្រសិនបើមានអ្នកគាំទ្រ

    ភ្នំពេញ៖ ពិតជាមិនធម្មតាមែន ទើបតែជោគជ័យ ជាអ្នកលក់អនឡាញ មិនបានប៉ុន្មានផង តារាសម្តែង គីម លីហ្សា បានបង្ហើបជំនួញថ្មីមួយទៀត តាមបណ្តាញសង្គមហ្វេសប៊ុក ថា បើនាងបើកហាងលក់ពេជ្រ តើមានអ្នកគាំទ្រទេ ? 

    ហ្វេសប៊ុកផ្លូវការរបស់ អ្នកនាង គីម លីហ្សា បានបង្ហោះវីដេអូឃ្លីប រួមនឹងសំណេររៀបរាប់ថា «សុំសួរមួយបងប្អូន បើខ្ញុំបើកហាងលក់ពេជ្រ តើជួយគាំទ្រទេ?»។ ជាមួយនិងការសួរសំនួរបែបនេះ បានធ្វើអោយមហាជនភ្ញាក់ផ្អើល និងមុខរបរ ថ្មីមួយនេះ បន្ទាប់ពីនាង ត្រូវបានមហាជនមើលឃើញថា នាងកំពុងជោគជ័យលើជំនួញអនឡាញ ដែលកំពុងវាយលុកទីផ្សារ និងឈរលើលេខរៀងជួរមុខផងដែរ បើធៀបជាមួយនិងផលិតផលអនឡាញល្បីឈ្មោះមួយចំនួនទៀត។ 

    សូមជម្រាបថា គីម លីហ្សា សព្វថ្ងៃនេះ បានវិលមករស់នៅក្នុងប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីនាងបានទៅរស់នៅប្រទេសអូស្រា្តលីមួយរយៈ និងបង្កើតបានកូនប្រុស ដ៏ស្រស់សង្ហារពីរនាក់ផងដែរ។ ការវិលវិញនេះ ត្រូវគេដឹងថា នាងនឹងស្វាមី​ បានសម្លឹងមើលពីទីផ្សារក្នុងប្រទេសកម្ពុជា នូវជំនួញជាច្រើនដែលពួកគេគ្រោងនឹងបើក ជាបន្តបន្ទាប់៕  

adverise with khmeread