C3c80308 fabf 44db b338 db0552a782fd

បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ដែល​គេ​ចត​ចោល​រងរបួស​ធ្ងន់​

     ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ទេសចរណ៍​ដែល​គេ​ឈប់​ដាក់​ភ្ញៀវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃទី​៣​ ខែមេសា​ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​កន្ទោគ​ជើង សង្កាត់​កន្ទោគ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ជនរងគ្រោះ​ឈ្មោះ សាក់ ភារ​ម្យ ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ មុខរបរ​អ្នកលក់ដូរ មាន​ទីលំនៅ​សង្កាត់​ក្រាំងធ្នង់ និង​មាន​ស្រុកកំណើត ភូមិ​ឈើទាល ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក Click ពណ៍​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 1AI-5080។​

     តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក Hyundai ពណ៌​ស ជា​ប្រភេទ​រថយន្ត​ទេសចរណ៍ ២៥ កៅអី​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ទឹ​សដៅ​ពី​លិចទៅ​កើត​ដោយ​ល្បឿន​យឺតៗ ព្រោះ​រថយន្ត​នោះ​ខូច​ប៉ុង។​

     ពេលមកដល់​កន្លែងកើតហេតុ​រថយន្ត​ក៏​ឈប់​ហើយ​ឃើញ​មាន​មនុស្ស​ប្រុស​ស្រី​២​នាក់​ចុះ​ពីលើ​រថយន្ត ស្រាប់តែ​ឮសូរ​សំឡេង​ផាំង​លាន់​ដូច​រន្ទះ ហើយក៏​ឃើញ​ជនរងគ្រោះ​ដេក​ប្រកាច់​ស្រែក​ថ្នូរ​បែកក្បាល​ហូរឈាម​តែម្តងទៅ។​

     បើតាម​មិត្ត​ភក្ត្រ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ប្រាប់ថា​ទៅ​ទិញ​អំបិល ក៏​ស្រាប់តែ​ជួប​គ្រោះថ្នាក់​បែបនេះ​ទៅ។ មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​នេះ​កឺ​បណ្តាលមកពី​រថយន្តក្រុង​ឈប់​លយ​មក​ពាក់​កណ្តាលផ្លូវ ហើយ​ផ្លូវ​ម្តុំ​នោះ​ងងឹត​គាប់​ជូន​ជនរងគ្រោះ​ជិះ​ម៉ូតូ​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ផង។​

     ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន។ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សម្ថ​កិច្ច​យកទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

អ្នកនឹងចូលចិត្ត

មតិយោបល់