ដុកទ័រ២នាក់សម្រេចចិត្តបោះតង់ជាមួយគ្នានៅលើភ្នំ ភ្ញាក់ឡើងម៉ោង៣ទៀបភ្លឺ ជួបរឿងមិនធម្មតា!

សំណើច ៖ ដុកទ័រ ២ នាក់ ឈ្មោះចន និងចច បានសម្រេចចិត្តធ្វើដំណើរទៅបោះតង់លើភ្នំ។ បន្ទាប់ពីញាំអាហារពេលល្ងាចនិងផឹកស្រាម្នាក់មួយដប ពួកគេបានចូលគេង។

ប៉ុន្មានម៉ោងក្រោយមក ចនភ្ញាក់ឡើង​ ហើយដាស់មិត្តសម្លាញ់ចចរបស់គាត់។

ចន ៖ "ចចមើលទៅលើមេឃ ហើយប្រាប់ខ្ញុំ តើឯងមើលឃើញអ្វីខ្លះ"។

ចច ៖ "ខ្ញុំឃើញផ្កាយរាប់លាន"។

ចន ៖ "តើឯងដឹងថាវាអាចប្រាប់អ្វីដល់ឯងទេ?"។

ចចសញ្ជឹងគិតមួយសន្ទុះ រួចនិយាយ ៖ "តាមតារាសាស្ត្រ វាប្រាប់ខ្ញុំថាមានកាឡាក់ស៊ីរាប់លានហើយអាចមានភពរាប់ពាន់លាន"។

“តាមបែបហោរាសាស្ដ្រ ខ្ញុំសង្កេតឃើញ ភពសៅរ៍ស្ថិតនៅក្នុងតារានិករ សីហរាសី”។

“តាមបែបវិទ្យាសាស្រ្ត ខ្ញុំសន្និដ្ឋានថា ពេលវេលាថ្មើរនេះប្រហែលជាម៉ោង ៣៖១៥នាទី ទៀបភ្លឺ”។

"តាមទ្រឹស្តី ខ្ញុំអាចឃើញថា ព្រះមានឫទ្ធានុភាពខ្លាំងក្លា ហើយពួកយើងតូចល្អិតនិងមិនសំខាន់ទេ"។

"តាមឧតុនិយម ខ្ញុំសង្ស័យថាយើងនឹងមានថ្ងៃដ៏ស្រស់បំព្រងនៅថ្ងៃស្អែក"។

"តើវាប្រាប់អ្វីខ្លះដល់ចន ឯង?"

ចននៅស្ងៀមមួយសន្ទុះដកដង្ហើមធំ ហើយតបទាំងហួសចិត្តថា "ធ្វើដល់ទៅដុកទ័រ ឯងម៉េចក៏ល្ងង់ម៉្លេះ។ មិនឃើញទេអី​ ចោរលួចតង់យើងបាត់ហើយ!"៕​

adverise with khmeread