adverise with khmeread Ebc43f6b e2e3 4eb3 9fc3 eb703a37500b

ដេកស្លាប់​ក្នុង​បន្ទប់​មិនដឹង​មូលហេតុ​សង្ស័យ​ខ្យល់គរ​

     ភ្នំពេញ ៖ បុរស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​តែម្នាក់ឯង​មិនដឹង​មូលហេតុ កាលពី​វេលា​ម៉ោង ១ រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី ៤​ខែមេសា​ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ផ្ទះជួល ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

     បុរស​ដេកស្លាប់​នោះ​ឈ្មោះ ម៉េង ភៀ​ង អាយុ ៣៧​ឆ្នាំ មុខរបរ​អ្នកបើករថយន្ត​ក្រុងមា​នទី​លំនៅ​ផ្ទះកើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត ភូមិព​ញ្ញ​ង ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង។​

     តាម​ការរៀប​រាប់រប​ស់​ប្រពន្ធ​សព ឈ្មោះ ម៊ែ សុ​ភី អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ប្រហែលជា​ម៉ោង​៥​ល្ងាច ជនរងគ្រោះ​បាន​ផឹកស្រា​ថ្នាំ​២​នាក់​មិត្ត​ភ​ក្ត្រ័​អស់​កន្លះ​លីត្រ​ពេល​ផឹក​រួច​ក៏​ងូតទឹក មើល​ទូរទស្សន៍​ហើយក៏​ចូលដេក​ធម្មតា។

     ប្រភព​ដដែល​បាន​បន្តទៀតថា ស្រាប់តែ​នៅវេលា​ម៉ោង​ប្រហែល​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​អ្នកស្រី​បានឮ​សូរសំឡេង​ដក​ចង្ការ​មាន់​២​ទៅ​៣​ដង គាត់​ស្មានតែ​ស្រមុក​ទើប​មិន​ចាប់អារម្មណ៍។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​គាត់​ក៏​ចាប់​អង្រួន​ប្តី​គាត់ តែ​ប្តី​គាត់​មិន​កម្រើក​សោះ ទើប​នាំគ្នា​ឆោឡោ​សែង​ប្តី​ចុះមក​ក្រោម​ហៅ​អ្នកជិតខាង​បងប្អូន​ឲ្យ​ជួយ​មើល។​

     ក្រោយពេល​កើតហេតុ​ខាង​គ្រួសារ​សព​បាន​ទាក់ទង​ហៅ​ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១ មក​ដឹក​យកទៅ​មន្ទី​ពេទ្យ តែ​ត្រូវ​អង្គភាព​៧១១​ប្រាប់ថា បុរស​នោះបាន​ស្លាប់​បាត់ទៅហើយ ពេល​ដឹងថា​ប្តី​ស្លាប់​ខាង​ក្រុមគ្រួសារ​ក៏​ដឹក​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់