adverise with khmeread 1

​វីរៈបុរស​របស់ AC Milan លោក Cesare Maldini បានទទួល​មរណៈភាព​

    ​អតីត​ខ្សែការពារ​របស់​ក្រុម AC Milan និង​គ្រូបង្វឹក​ជម្រើសជាតិ​អ៊ីតាលី​គឺ​លោក Cesare Maldini បានទទួល​មរណៈភាព​នៅ​អាយុ ៨៤ ឆ្នាំ កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

​    ​លោក Maldini ដែលជា​ឪពុក​របស់លោក Paolo Maldini បាន​លេង​ឱ្យ​ក្រុម AC Milan ចាប់ពី​ឆ្នាំ ១៩៥៤ ដល់ ១៩៦៦ និង​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន Serie A ចំនួន​បួន​លើក​រួម​ជាមួយនឹង​ពានរង្វាន់​អឺរ៉ុប​ដំបូង​របស់​ក្លឹប​ក្នុង​ឆ្នាំ ១៩៦៣ ដោយបាន​បំបាក់​ក្រុម Benfica ក្នុង​លទ្ធផល ២-១​។​

​    ​បន្ទាប់ពី​ធ្វើជា​ប្រធាន​ក្រុម​នៅ​ក្លឹប គាត់​បាន​ផ្ទេរ​ទៅកាន់​ក្លឹប Torino មុននឹង​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​អាជីព​ក្នុង​ឆ្នាំ ១៩៦៧​។​

​    ​គាត់​ក៏បាន​នៅ​ពិភព​បាល់ទាត់​បន្តទៀត ដោយ​ជា​ជំនួយការ​ក្រុម AC មុននឹង​ដឹកនាំ​ក្រុម​ពេញលេញ​ក្នុង​ឆ្នាំ ១៩៧២ ដល់​ឆ្នាំ ១៩៧៤​។ បន្ទាប់មក គាត់​ក្លាយជា​ជំនួយការ​ម្តងទៀត ប៉ុន្តែ​លើក​នេះ​នៅ​ជម្រើសជាតិ​អ៊ីតាលី​ពី​ឆ្នាំ ១៩៨០ ដល់​ឆ្នាំ ១៩៨៦ បន្ទាប់មក​លោក​ក៏​ទទួលបាន​ការងារ​ជា​គ្រូបង្វឹក​ជម្រើសជាតិ​អ៊ីតាលី​ក្រោម​អាយុ ២១ ឆ្នាំ​។​

​    ​គាត់​ក៏បាន​ទទួលជោគជ័យ​ជា​បន្តបន្ទាប់ ដោយ​ដឹកនាំ​ក្រុម​អាយុ​ក្រោម ២១ ឆ្នាំ ឈ្នះ​ពានរង្វាន់​អឺរ៉ុប U21 ដល់​ទៅ​បី​ដង​ក្នុង​ទស្សវត្ស ៩០​ហើយ​គាត់​ក៏បាន​អភិវឌ្ឍ​កីឡាករ​ល្អ​ដូចជា Fabio Cannavaro, Gianluigi Buffon និង Francesco Totti មុននឹង​ដឹកនាំ​ឈុត​ធំ​ក្នុង​ឆ្នាំ ១៩៩៨ សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​។​

​    ​បន្ទាប់មក លោក Maldini បាន​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​ប៉ា​រ៉ា​ហ្គា​យ​ក្នុង​ឆ្នាំ ២០០១ ដោយ​ដឹកនាំ​ពួកគេ​ទៅ​ព្រឹត្តិការណ៍ World Cup ក្នុង​ឆ្នាំ ២០០២​។ ហើយ​កាលពីពេល​ថ្មីៗ​នេះ គាត់​ក៏​ទទួលបាន​ការងារ​ជា​ពិធីករ​បាល់ទាត់​នៅ​ទូរទស្សន៍ Al Jazeera ផងដែរ​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់