ញាក់ញ័រសាច់! បុរសអូស្ត្រាលីដេកត្រាំទឹកកក២ម៉ោងកន្លះដើម្បីបំបែកកំណត់ត្រាចាស់របស់ខ្លួន

បុរសអូស្ដ្រាលីម្នាក់បានផ្តួលឯតទគ្គកម្មចាស់របស់គាត់សម្រាប់ការដោះអាវត្រាំក្នុងទឹកកកយូរបំផុត។

លោក Josef Koeberl បានត្រាំទឹកកករហូតដល់ទៅ ២ម៉ោង ៣០នាទី និង៥៧វិនាទីក្នុងប្រអប់កញ្ចក់មួយដែលដាក់ពេញទៅដោយទឹកកកលិចដល់ស្មារបស់គាត់។

ទឹកប្រមាណ២០០គីឡូក្រាមត្រូវបានដាក់នៅក្នុងប្រអប់កញ្ចក់នោះ បន្ទាប់ពីលោក Koeberl បានចូលទៅក្នុងប្រអប់ដោយមិនស្លៀកអ្វីសោះក្រៅពីខោត្រនាប់មួយ។

ដើម្បីទប់ទល់នឹងភាពឈឺចាប់ដែលបណ្ដាលមកពីសីតុណ្ហភាពត្រជាក់របស់ទឹកកក លោក Koeberl និយាយថា គាត់ព្យាយាមផ្ដោតលើអារម្មណ៍វិជ្ជមាន។

គាត់បានបំបែកកំណត់ត្រាចាស់របស់គាត់ក្នុងឆ្នាំ២០១៩ ដោយលើសកន្លះម៉ោងប្រៀបនឹងកំណត់ត្រាចាស់៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត