adverise with khmeread 1

​គ្រូបង្វឹក​អង់គ្លេស​វាយបក​ទៅកាន់​ក្រុម​អ្នក​រិះគន់​ដែល​ញុះញង់​ឱ្យមាន​ការដក​សិទ្ធិ​រប​ស់ Wayne Rooney

​    ​លោក Roy Hodgson ចេញមុខ​ការពារ Wayne Rooney ពេញទំហឹង​និង​បាន​និយាយថា វា​នឹង​ទទួលបាន​លទ្ធផល​អាក្រក់​ជាច្រើន​ក្នុងការ​ចាកចោល​ប្រធាន​ក្រុម​នៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​របស់គាត់​នៅឯ​បាល់ទាត់​កំពូល​អឺរ៉ុប Euro 2016 នាពេល​ខាងមុខនេះ​។

     ​លោក Hodgson បាន​វាយបក​ទាំង​ក្តៅស្លឹកត្រចៀក​ទៅកាន់​បណ្តា​ក្រុម​អ្នក​រិះគន់​ដែល​បាន​ញុះញង់​ឱ្យមាន​ការដក​សិទ្ធិ​រប​ស់​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ នៅពេលដែល​អង់គ្លេស​នឹង​ចាប់ផ្តើម​បើក​សមរភូមិ​របស់​ពួកគេ​ជាមួយនឹង​រុស្សី​នៅក្នុង​ទីក្រុង Marseille ប្រទេស​បារាំង​នៅ​ថ្ងៃទី ១១ ខែមិថុនា​។​

​    ​Harry Kane, Jamie Vardy និង Dele Alli ហាក់​បានបង្ហាញ​ពី​ចង្កូម​ដ៏​មុត​ស្រួច​របស់​ពួកគេ​ដែល​បានបង្ហាញ​នៅក្នុង​ការប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ និង​ហូ​ឡង់ ខណៈដែល Daniel Sturridge និង Danny Welbeck ក៏បាន​បញ្ជាក់ថា​ពួកគេ​បាន​វិល​មកកាន់​ទម្រង់​លេង​ដើម​ដ៏​ល្អ ជាមួយ​កាយសម្បទា​រឹងមាំ​ឡើងវិញ​របស់​ពួកគេ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់