adverise with khmeread 1

​ឈ្នះ​បួន​ប្រកួត​ទៀត Leicester នឹង​លើក​ពាន Premier League ស្វ័យប្រវត្តិ​

    ​ក្រុមបាល់ទាត់ Leicester បាន​បន្ថែម​គម្លាត​ពី​ក្រុម​លេខ​ពីរ​ដល់​ទៅ​ប្រាំពីរ​ពី​ន្ទុ​ជាមួយនឹង​ការប្រកួត​នៅសល់​ចំនួន​ប្រាំមួយ​ប្រកួត​នៅក្នុង​ដៃ​បន្ទាប់ពី​កីឡាករ Wes Morgan បាន​បំបាក់​ក្រុម Southampton ដោយ​ការ​តែ​ត​បញ្ចូល​ទី​។​

​    ​ប្រធាន​ក្រុម​កញ្ជ្រោង​រូបនេះ​បានទទួល​បាល់​បំ​ផ្លោង​ពី​មិត្ត​រួម​ក្រុម​គឺ​កីឡាករ Christian Fuchs នៅក្នុង​តង់​ទីមួយ​ដើម្បី​ទម្លាយ​សំណាញ់​គ្រាប់​បាល់​ទីមួយ​របស់គាត់​នៅក្នុង​រដូវ​កាល​នេះ​។​

​    ​ក្រុម Southampton ប៊ិះ​តែ​នឹង​តាម​ស្មើ​ទៅហើយ នៅពេលដែល​ខ្សែប្រយុទ្ធ Sadio Mane បាន​កាច់ចង្កេះ​អ្នកចាំទី Kasper Schmeichel ប៉ុន្តែ​ការ​ស៊ុត​របស់គេ​ត្រូវ​បានមក​បិទ​ទាន់​ដោយ​កីឡាករ Danny Simpson របស់ Leicester​។​

​    ​ក្រុម​កញ្ជ្រោង Leicester នឹង​ឈ្នះ​ពានរង្វាន់ Premier League ប្រសិនបើ​ពួកគេ​បន្ត​ជ័យជម្នះ​ចំនួន​បួន​ប្រកួត​ទៀត​។​

​    ​ឥឡូវ​ក្រុម​របស់លោក Claudio Ranieri បានឈ្នះ​ប្រាំ​ប្រកួត​ហើយ​ក្នុងចំណោម​ប្រាំមួយ​ប្រកួត​ដោយ​លទ្ធផល ១-០ ហើយ​ក្រុម​ដែល​គេ​មិន​នឹកស្មានថា​នឹងមាន​លទ្ធភាព​លើក​ពាន Premier League នោះ នឹង​ចាប់ផ្តើម​ធ្វើឱ្យ​រង្គោះរង្គើ​ពី​ពេល​នេះហើយ​៕

Leicester City vs Southampton Extended Highlights

Leicester City vs Southampton Extended Highlights Super Highlights Pinnacle Highlights

Posted by Super Highlights on Sunday, April 3, 2016

 

adverise with khmeread

មតិយោបល់