ស្ទើរមិនគួរឱ្យជឿថានៅជប៉ុនមានអ្នកសង់ផ្ទះផ្សិតរបៀបនេះនៅតំបន់រញ្ជួយដី!

រូបភាពនៃផ្ទះមួយដែលគេហៅថា "ផ្ទះផ្សិត" មានតែកាំជណ្ដើរមួយសម្រាប់ឡើងផ្ទះដែលព័ទ្ធជុំវិញសសរមួយដើមកំពុងល្បីពេញបណ្ដាញសង្គមជប៉ុន និងធ្វើឱ្យអ្នកមើលអេះក្បាលឆ្ងល់ស្ទើរមិនជឿនឹងភ្នែក។

រូបភាពដ៏ល្បីនោះត្រូវបានផុសដោយអ្នកលេង Twitter ជប៉ុនឈ្មោះ Yuko Mohri ប៉ុន្ដែវាត្រូវបានគេចែករំលែកលើបណ្ដាញសង្គមជាង២ម៉ឺនដង។ ពួកវាបង្ហាញផ្ទះមួយជាន់ដ៏ធំទូលាយនៅឈរពីលើកាំជណ្ដើរតែមួយក្នុងប្រទេសជប៉ុន។ រឹតតែភ្ញាក់ផ្អើលទៀតនោះ ផ្ទះមួយនេះស្ថិតក្នុងតំបន់ដែលឧស្សាហ៍កើតមានគ្រោះរញ្ជួយដីញឹកញាប់ទៀតផង។

អ្នកខ្លះគិតថារូបភាពនោះ កាត់ត តែជាក់ស្ដែងផ្ទះប្រភេទនេះពិតជាមានពិតប្រាកដនៅក្នុងប្រទេសនេះ។

ផ្ទះរាងដូចផ្សិតនោះស្ថិតនៅផ្លូវលេខ ២៩៤ ក្នុងសង្កាត់ Azumigawa ទីក្រុង Takashima អាណាខេត្ត Shiga ហើយគេក៏ឆ្ងល់ថាហេតុអ្វីបានជាម្ចាស់ផ្ទះសាងសង់ផ្ទះរបៀបនេះឡើង៕


 

adverise with khmeread