ញ៉ាំអាហារកណ្តាលយប់រាល់ថ្ងៃ ល្អឬអាក្រក់ដល់សុខភាព?

ការទទួលទានអាហារកណ្តាលយប់ជ្រៅស្តាប់ទៅដូចជាមិនបង្កផលប៉ះពាល់អ្វីនោះទេ។ ប៉ុន្តែបើការញ៉ាំយប់ក្លាយជាទម្លាប់ វានឹងនាំឱ្យមានបញ្ហាជាច្រើនដូចជាគេងមិនលក់ ប្រព័ន្ធរាងកាយមិនរំលាយអាហារ ចាល់ជាតិអាស៊ីត ឈឺក្រពះពេលព្រឹក កើតស្ត្រេស និងឡើងកម្រិតកូឡេស្តេរ៉ុលក្នុងសរសៃឈាម ដែលនាំទៅរកជំងឺបេះដូង។ 

បើលោកអ្នកឃ្លានខ្លាំងកណ្តាលយប់ហើយដាច់ខាតត្រូវតែញ៉ាំ គួរងាករកតែបៃតងនិងញ៉ាំអាហារតិចតួចពីបីម៉ាត់បានហើយ ហើយកុំយកអាហារពេលយប់ធ្វើជាទម្លាប់។

សង្ខេបគុណវិបត្តិនៃការញ៉ាំអាហារកណ្តាលអធ្រាត្រ ៖ 
- ឡើងជាតិអាស៊ីត និងពិបាករំលាយអាហារ
- មានអារម្មណ៍ឆ្អែតពេកនាំឱ្យរំលងអាហារពេលព្រឹក (មិនល្អ)
- កើនជាតិខ្លាញ់ក្នុងក្បាលពោះ
- គេងមិនលក់
- ថប់បារម្ភ និង កើតស្ត្រេស៕​ 

 

adverise with khmeread