អ្នកចូលចិត្តញិចមុនប្រយ័ត្ន! នារីជំទង់ចិនម្នាក់ញិចមុនច្រមុះ បណ្តាលឱ្យឆ្លងមេរោគធ្ងន់ធ្ងរដល់ខួរក្បាល

នារីជំទង់ម្នាក់ក្នុងប្រទេសចិនឆ្លងមេរោគធ្ងន់ធ្ងរក្នុងខួរក្បាលរបស់នាង បន្ទាប់ពីញិចមុននៅលើច្រមុះដោយប្រើដៃទទេ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៧កញ្ញា។

នារីជំទង់វ័យ១៩ឆ្នាំឈ្មោះ Yang មានអារម្មណ៍ឈឺចាប់ជាប់ក្រោមស្បែកជុំវិញភ្នែកស្ដាំរបស់នាង បន្ទាប់ពីញិចមុននៅចុងច្រមុះរបស់នាង។

នាងត្រូវបានដឹកទៅមន្ទីរពេទ្យមួយក្នុងខេត្ត Zhejiang នៅប៉ុន្មានថ្ងៃក្រោយ នៅពេលនាងចាប់ផ្ដើមវិលមុខ ខណៈដែលភ្នែកខាងស្ដាំចាប់ផ្ដើមហើម។

ឧបទ្ទវហេតុនេះត្រូវបានបែកធ្លាយ នៅពេលគ្រួសាររបស់នាង Yang យកនាងទៅពេទ្យមួយផ្សេងទៀត គឺមន្ទីរពេទ្យ Ningbo ក្នុងទីក្រុង Ninghai។

នារីវ័យក្មេងនោះរកឃើញមានដំបៅនៅប្រហោងឆ្អឹងច្រមុះ កកឈាមក្នុងប្រហោងឆ្អឹងច្រមុះ ដែលជាប្រហោងឆ្អឹងនៅក្រោមខួរក្បាលពីក្រោយរន្ធគ្រាប់ភ្នែក។

ការកកឈាមអាចកកើតមេរោគរីករាលដាលពីច្រមុះ ឆ្អឹងប្រហោងច្រមុះ ត្រចៀក ឬក៏ធ្មេញបាន។

ហើយស្ថានភាពបែបនេះអាចនឹងគំរាមកំហែងអាយុជីវិតទោះបីជាព្យាបាលក៏ដោយ។ ហើយមនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលមានស្ថានភាពបែបនេះអាចស្លាប់ នេះបើយោងតាមទីភ្នាក់ងារសុខភាពជាតិអង់គ្លេស (NHS)។

ក្រុមវេជ្ជបណ្ឌិតនិយាយថា ការឆ្លងមេរោគរបស់នាង Yang កើតឡើង បន្ទាប់ពីនាងបានញិចមុននៅចុងច្រមុះ ដែលជាតំបន់មួយគេស្គាល់ថា "តំបន់ត្រីកោណមរណៈ"។ តំបន់នោះ គឺស្ថិតត្រង់ច្រមុះនោះឯង៕

adverise with khmeread

អ្នកនឹងចូលចិត្ត